ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ប្រកាសចូលកាន់មុខតំណែងជូនមន្រ្ដីរាជការមន្ទីររ៉ែ មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ មន្ទីរកិច្ចការនារី និងមុខតំណែងគ្រប់គ្រងក្នុងវិស័យអប់រំមធ្យមសិក្សាក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង

ប្រកាសចូលកាន់មុខតំណែងជូនមន្រ្ដីរាជការមន្ទីររ៉ែ មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ មន្ទីរកិច្ចការនារី និងមុខតំណែងគ្រប់គ្រងក្នុងវិស័យអប់រំមធ្យមសិក្សាក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងជូនមន្រ្ដីរាជការមន្ទីររ៉ែ មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ មន្ទីរកិច្ចការនារី និងមុខតំណែងគ្រប់គ្រងក្នុងវិស័យអប់រំមធ្យមសិក្សាក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបងភាពក្នុងពិធីប្រកាសរួមគ្នា ចូលកាន់មុខតំណែងរបស់មន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធមន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរកិច្ចការនារីខេត្ត និងមុខតំណែងគ្រប់គ្រងក្នុងវិស័យអប់រំមធ្យមសិក្សាក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

លោក សុខ លូ បានលើកឡើងថា សម្រាប់មន្រ្ដីរាជការ ដែលទើបតែប្រកាសចូលកាន់មុខតំណែង និងភារកិច្ចថ្មីនេះបានកើតឡើងដោយសារការវាយតម្លៃយ៉ាងម៉ត់ចត់ពីគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ហើយបន្ទាប់ពីទទួលភារកិច្ចថ្មីហើយ សូមបន្តខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន ជាពិសេសបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង គោរពថ្នាក់ដឹកនាំរបស់ខ្លួន និងត្រូវគេចឲ្យឆ្ងាយនូវគំនិតញ៉ុះញង់ អុចអាលអ្នកដទៃក្នុងចេតនាបង្កភាព បែកបាក់សាមគ្គីផ្ទៃក្នុង។

លោកបានបន្តថា សព្វថ្ងៃនេះមន្រ្ដីរាជការ នៅតាមស្ថាប័ននានាមិនខ្វះទេ ក៏ប៉ុន្តែគឺអ្នកធ្វើការ ដោយអ្នកខ្លះមិនខិតខំប្រឹងប្រែង ខ្វះការយកចិត្តទុកដាក់ក្នុងការងារ ឬអវត្តមានជាដើម ដែលជាហេតុធ្វើឲ្យខ្វះអ្នកធ្វើការ ដូចនេះថ្នាក់
ដឹកនាំនៃស្ថាប័ននីមួយៗ ត្រូវពង្រឹងឥរិយាបថមន្រ្ដីរបស់ខ្លួន ពិសេសត្រូវពង្រឹងនូវសមត្ថភាពរបស់មន្រ្ដីរបស់ខ្លួន សិក្សាស្រាវជ្រាវ ដូចជាការស្វែងយល់ពីលិខិតបទដ្ឋានថ្មីៗឬច្បាប់មួយចំនួនដែលត្រូវរាជរដ្ឋាភិបាល បានកែសម្រួលថ្មីៗនេះ។

អភិបាលខេត្តបានបញ្ជាក់ទៀតថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទបម្លែងថ្មី «អូមីក្រុង» ទើបធ្វើឲ្យការរៀបចំកម្មវិធីត្រូវបានកាត់បន្ថយចំនួនអ្នកចូលរួម ដោយត្រូវចូលរួមតាមរយៈផ្ទាល់ផង និងតាម
រយៈប្រព័ន្ធបញ្ជូនរូប និងសម្លេងផង ដើម្បីគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល។

លោកបានបន្តថា ទោះបីជាមានការផ្ទុះក្នុងសហគមន៍ច្រើនក៏ដោយ ក៏មិនមានផែនការក្នុងការបិទអាជីវកម្មមួយចំនួនដូចកាលពីមុនឡើយ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានចេញយុទ្ធសាស្រ្ដស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីឲ្យមានភាពស៊ាំនឹងជំងឺនេះ ដូចនេះសូមមន្រ្ដីរាជការចូលរួមធ្វើការណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដោយជំរុញគាត់ទៅទទួលការចាក់វ៉ាក់សាំង ដូសជំរុញឬដូសទី៣បន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងជាសហគមន៍ ព្រោះវ៉ាក់សាំងជួយប្រជាពលរដ្ឋឲ្យឆ្លងផុតពីការឆ្លងផង ឬជួយសង្រ្គោះប្រជាពលរដ្ឋនូវអត្រាស្លាប់ឲ្យកាន់តែទាប និងឆាប់ជាសះស្បើយពេលដែលឆ្លងនូវជំងឺនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.