ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

លោកឧត្តមសេនីយ៍ស្នងការ​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងលេីការងារ​ជំនាញដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​

លោកឧត្តមសេនីយ៍ស្នងការ​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងលេីការងារ​ជំនាញដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅរសៀល​ថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងការងារជំនាញ​ ដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ៖

១-​ផ្សព្វផ្សាយដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ត្រៀមឯកសារចាំបាច់ក្នុងការចូលរួមក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២​

២-ការត្រៀមការពារ​ សន្តិសុខ​ ​រក្សាសុវតិ្ថភាព​សាសណ្តាប់ធ្នាប់សាធារណៈ​ ការបោះឆ្នោត​ជ្រើស​រេីសក្រុមប្រឹក្សា​ ឃុំ​-​ សង្កាត់​ អាណត្តិ​ទី៥​

៣-ពង្រឹងលេីការ​អនុវត្តការងារជំនាញ​ តាមផ្នែកនីមួយៗ​
+ការអនុវត្ត​ច្បាប់ស្ដីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍​ផ្លូវគោក តាមអនុក្រឹតលេខ៣៩​ អប្រក​ និងវិធានការកាត់បន្ថយបទល្មេីសគ្រោះថ្នាក់ចរាចរណ៍
+ការបង្រ្កាប និងគ្រប់គ្រងបទល្មេីសគ្រឿងញៀន
+ការបង្រ្កាប់​ និងគ្រប់គ្រង់បទល្មេីសព្រហ្មទណ្ឌ​ ឲ្យមានប្រសិទ្ធភាព

៤-ពង្រឹងការងារ​គ្រប់គ្រងជំនាញតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពី​ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ​
​
៥-ត្រៀមកំលាំង​អន្តរាគមន៍​ ២៤/២៤​ ម៉ោងសម្រាប់ជួយអន្តរាគមន៍ដល់ប្រជាលរដ្ឋ​ ពេលមានសភាពការណ៍ចាំបាច់

៦-ពង្រឹង​ បន្ថែមលេីកម្លាំងដែលល្បាតតាមភូមិសាស្រ្តសំខាន់​ៗ​ ក្នុងមូលដ្ឋា​ន​ ដេីម្បីការពារ​ សន្ដិសុខ​ សុវត្ថិភាព​ ជូនប្រជាពលរដ្ឋ​

៧-​ពង្រឹងវិន័យរបស់កងកម្លាំង​នគរបាលជាតិ​

កិច្ចប្រជុំនេះមានសមាសភាពចូលរួម​៖​ លោកស្នងការរងប្រធាន-អនុប្រធានក្រុមការងារតាមដានត្រួតពិនិត្យ​ និងពង្រឹងអធិការរដ្ឋាននគរបាលស្រុក​ជេីងព្រៃ​ លោកនាយការិយាល័យ​ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល​,នគរបាលចរាចរណ៍ផ្លូវគោក​,ប្រឆាំងគ្រឿងញៀន​ និង​ លោក-លោកស្រី​ អធិការ​ អធិការរងនគរបាលស្រុកជេីងព្រៃ​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.