ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

សង្វៀនបញ្ជល់មាន់មួយកន្លែងនៅក្នុងភូមិបាវិតកណ្ដាលកំពុងបើកលេងយ៉ាងពេញបន្ទុកតែសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះបង្រាបហាក់មើលមិនឃើញទៅវិញ!

សង្វៀនបញ្ជល់មាន់មួយកន្លែងនៅក្នុងភូមិបាវិតកណ្ដាលកំពុងបើកលេងយ៉ាងពេញបន្ទុកតែសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះបង្រាបហាក់មើលមិនឃើញទៅវិញ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាមានលេង ល្បែងសុីសងសង្វៀនបញ្ជល់មាន់មួយកន្លែងកំពុងបើកលេងយ៉ាងរលួន ទទួលអតិថិជនចូល លេងរាល់ថ្ងៃយ៉ាងអាណាធិបតេយ្យបន្ទាប់ពីបិតមួយរយៈដោយសារជំងឺកូវិដ ១៩ (COVID19 ) ដែលមានទីតាំងនៅតាមផ្លូវ(ជាតិលេល១ដែលខ្មានផ្លាកយីហោ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត។

ទោះបីជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​វិធានការ​បើកសាលារៀន Ktv មង្គលការ និង​កម្មវិធី ផ្សេងៗ អោយ​ជួបជុំគ្នាយ៉ាងណា ក៏ដោយតែកុំភ្លេចវិធានការទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ និង​ជំងឺ​សាយភាយ​ថ្មី(អូមីក្រុង)បីកុំនឹងបីការពារ បែរជាម្ចាស់បទល្មើសល្បែងសុីសងមួនេះ ផ្គើន​និង​អានុ​សាស្ត្រ របស់សម្តេច​តេជោ ហ៊ុន សែន ទៅវិញ ឬ មួយ​ម្ចាស់បនល្បែងទាំងនោះបាន​សែនព្រេន ទៅ​សមត្ថកិច្ច​ពាក់​ពន្ធ័ ក្នុង​មូលដ្ឋាន​ទាំងនោះទេ​ដឹង ទើប​បណ្តែតបណ្តោយ អោយ​លេង​យ៉ាង​សុខ​ស្រួលបែបនេះ ។​

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងទៀតថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងសង្កាត់និងក្រុងហាក់បីដូចជាបណ្តែតបណ្តោយឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ ។

គួរបញ្ជាក់ថាល្បែងស៊ីសងខុសច្បាប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំងនិងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។ យោងតាមមាត្រា ៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចែងថាអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ។

ទោះយ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែមាន ជំនឿនឹងកំពុងរងចាំមើលចំណាត់ការរបស់ លោកលឹមសៀងហេងអភិបាលនៃគណៈអភិបាលក្រុងបាវិតនិងលោកវសេនិយ៍ទោអែមសុវណ្ណារិទ្ធអធិការនគរបាលក្រុងបាវិតនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះបែបណា? ពលរដ្ឋសង្ឃឹមថាអាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងក្រុងបាវិតបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕(សូមអរគុណ)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.