ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋដូសទី១ចំនួន២,៧៥៩,៨៤៤នាក់, ដូសទី២ចំនួន២,៧៣២,៣៨០នាក់, ដូសទី៣ចំនួន ១,៩៥០,៥៦២នាក់ និងដូសទី៤ ចំនួន២០៦,០៦០នាក់
(ភ្នំពេញ)៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួន ២,៧៥៩,៨៤៤នាក់, ចាក់ដូសទី២ បានចំនួន ២,៧៣២,៣៨០នាក់, ដូសទី៣ចំនួន ១,៩៥០,៥៦២នាក់ និងដូសទី៤ ចំនួន២០៦,០៦០នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់នេះ។
ខាងក្រោមតារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ៖





