ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកែប​ ដង្ហែរក្បួនអបអរសារទរជ័យលាភី ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន​ លេីសូចនាករ​ “​ ខ្យល់ស្អាត​ “

ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកែប​ ដង្ហែរក្បួនអបអរសារទរជ័យលាភី ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន​ លេីសូចនាករ​ “​ ខ្យល់ស្អាត​ “

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកែប​ ដង្ហែរក្បួនអបអរសារទរជ័យលាភី ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន​ លេីសូចនាករ​ “​ ខ្យល់ស្អាត​ “

(ខេត្តកែប)៖ ខេត្តកែបនៃព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ទីក្រុងស្អាតនិរន្តរភាពបរិស្ថានអាស៊ាន ដោយពិធីប្រគល់ពានរង្វាន់នេះប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ដែលខេត្តកែប ទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ជាទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន​ លើកទី៤ ឆ្នាំ២០២១ លើសូចនាករ “​ខ្យល់ស្អាត”។

ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសវីរុស បំប្លែងខ្លួនថ្មី អូមីក្រុង ការអញ្ជើញទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន នេះ ត្រូវបានធ្វើឡើង តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ដោយមានតំណាងទទួលផ្ទាល់ពី​ ឯកឧត្តម ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី ប្រកបដោយក្តីមោទនភាពក្រៃលែង។

ដើម្បីឱ្យសក្តិសម និងកិត្តិយសដែលខេត្តកែបទទួលបានជ័យលាភីនេះ នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋ ក្រុមយុវជន​ និងសិស្សានុសិស្ស ជាច្រើនរយនាក់បានមកជួបជុំគ្នា ដង្ហែរក្បួនព្យុហយាត្រា អបអរសាទរ តាមដងផ្លូវសំខាន់ៗ ចាប់ពីសួនច្បារមុខសាលាខេត្តកែប កាត់តាមដងផ្លូវ ៣៣A និង ៣៣ កាត់តាមទីប្រជុំជនផ្សារកែប ផ្សារដំណាក់ចង្អើរ ផ្សារសេះស និងផ្សាក្តាម ឈ្ពោះមកមុខសាលាខេត្តវិញ។

ក្នុងពិធីជួបជុំគ្នា លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល​ នៃគណ:អភិបាលខេត្តកែប បានគូសបញ្ជាក់ថា វិញ្ញាបត្រនេះ បញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាព ជុំវិញខេត្ត រួមទាំងប្រជាពលរដ្ឋ ព្រះសង្ឃ វិស័យ​ឯកជនទាំងអស់ លើការសម្អាតអនាម័យបរិស្ថាន ការរៀបចំ ទុកដាក់សំរាមបានត្រឹមត្រូវ ទើបធ្វើឱ្យយើងនៅតែរក្សាបាននូវជ័យលាភីដ៏មានកិត្តិយសនេះ។

លោកបន្ថែមថា កន្លងមកខេត្តកែប ទទួលបានពានរង្វា់ជាច្រើនដូចជា៖ ពានរង្វាន់ទីក្រុងស្អាត​ ផ្ការំដួលបីទង លើកទី១ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ,ពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន នៅប្រទេសព្រុយណេ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លើ សូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ,ពានរង្វាន់ទីក្រុងទេសចរស្អាតអាស៊ាន នៅទីក្រុង​ ឈាងមៃ​ ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ,ពានរង្វាន់ទីក្រុងស្អាត​ ផ្ការំដួលបីទង​ លើកទី២ នៅថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០១៨ ,វិញ្ញាបនបត្រទីក្រុងឈានមុខអាស៊ាន លើគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ត្រូវទទួលនៅ ឆ្នាំ២០២០ នៅប្រទេសជប៉ុន តែត្រូវពន្យាពេលដោយសាវិបត្តិជំងឺកូវីដ-១៩
-និងពានរង្វាន់ចលនាប្រឡងប្រណាំង ឆ្នេរខ្សាច់កំសានស្អាត របស់ក្រសួងទេសចរណ៍។ ចំពោះថ្ងៃនេះយើងទទួលបាន វិញ្ញាបនបត្រនិរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករ “​ ខ្យល់ស្អាត “​។

លោកអភិបាលខេត្ត បន្ថែមថា បណ្តាជ័យលាភីធំៗ ដែលខេត្តកែប​ ទទួលបានផ្ទួនៗគ្នានេះ គឺមកពីការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំខេត្ត និងការចូលរួមយ៉ាងសកម្មពីបណ្តា​ មន្ទីរអង្គភាព មន្ត្រីរាជការ និងបងប្អូន ប្រជាពលរដ្ឋ រួមគា្នក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ទីក្រុងរបស់ខេត្តកែប ចេញជាលទ្ធផលផ្លែផ្កា ដូចពេលនេះ ។ ជាក់ស្តែង សោភណភាព ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត មានការរីកចម្រេីនគួរអោយកត់សំគាល់ ព្រៃឈើ សំណង់ អាគាររដ្ឋ ផ្ទះសំណាក់ សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន សេវាម្ហូបអាហារ ឆ្នេរសមុទ្រ បណ្ដាកោះ​ និងទីតាំងល្អ ទាំងអស់នេះសុតសឹងជាផ្នែកមួយជំរុញឱ្យខេត្តទទួលបានជ័យជម្នះក្នុងការប្រឡងប្រណាំដណ្តើមបានជ័យលាភីជាបន្តបន្ទាប់៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.