ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

កាកបាទក្រហមកម្ពុជានាំអំណោយមនុស្សធម៌ប្រគល់ជូនស្ត្រីសម្រាលបានកូនភ្លោះ៣នាក់នៅមន្ទីរពេទ្យបង្អែក១៦មករា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ១គ្រួសារ ដែលសម្រាលបានកូនភ្លោះចំនួន៣នាក់ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា។

ក្នុងឱកាសនេះដែរ លោកស្រី ចឹក ហេង បាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើង ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកស្រី ចឹក ហេង បានចូលរួមអបអរសារទរសប្បាយរីករាយជាមួយក្រុមគ្រួសារដែលប្រសូត្របានកូនភ្លោះ៣នាក់ដោយសុវត្ថិភាព ហើយមានសុខភាពល្អទាំងម្តាយនិងកូន។ លោកស្រីបានណែនាំឲ្យខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ចំនួនតាមការណាត់របស់គ្រូពេទ្យ និងសូមអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ។

អំណោយដែលផ្តល់ជូននៅពេលនេះ រួមមាន ពូក៣ មុង៣ ស្រោមដៃស្រោមជើង៣គូ មួក៣ ខោអាវ៣ឈុត ដបទឹកដោះគោ៦កំប៉ុង ម្សៅទឹកដោះ៦កំប៉ុង កន្សែងពោះគោធំចំនួន៣ ទឹកដោះគោឆៅចំនួន៣ឡូ ទឹកសុទ្ធ៤កេស ថវិកាចំនួន៥០០,០០០រៀល និងថវិកាសប្បុរសជន១.លោក យុង គឹមហ៊ាន ថវិកាចំនួន ២០០,០០០រៀល ២.លោកស្រី គាត កិច្ច ថវិកាចំនួន ១០០,០០០រៀល ៣.កញ្ញា ម៉ុម សុទ្ធាវី ថវិកាចំនួន ៥០,០០០រៀល ៤.លោកស្រី ហែម សុភ័ក្រមុន្នី ថវិកាចំនួន ៥០,០០០រៀល
៥.លោកស្រី ហូយ ផល្គុនី្ន (កូនកន្សែងពោះគោតូចចំនួន៣ ខោអាវ ៣ឈុត ស្រោមដៃស្រោមជើង ៣គូរ) ក្នុងនោះផងដែរបានផ្តល់ថវិកាចំនួន ៥០,០០០រៀល ដល់ស្រ្តីសម្រាលកូន ១គ្រួសារ សម្រាកនៅក្នុងបន្ទប់ជាមួយគ្នា។

សូមបញ្ជាក់ថា ក្រៅពីអំណោយរបស់កាកបាទក្រហមកម្ពុជាដែលបានយកទៅប្រគល់ជូនស្ត្រីឆ្លងទន្លេប្រសូត្របានកូនភ្លោះ៣ ក៏មានវត្តមានលោក កង សៅគុណ ប្រធានក្រុមការងារខេត្តចុះជួយស្រុកជ័យសែននិងលោក ម៉ប់ ធីរិត ប្រធានក្រុងការងារខេត្តចុះជួយឃុំតស៊ូ ស្រុកជ័យសែន បាននាំអំណោយចុះទៅប្រគល់ជូនផងដែរ។ស្ត្រីដែលសម្រាលបានកូនភ្លោះ៣មានឈ្មោះ ឈ្មោះ ឡៃ ស្រីរដ្ឋ អាយុ២៥ឆ្នាំ រស់នៅភូមិទឹកលិច ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ បានមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.