ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឲ្យមានយានដ្ឋានជួសជុល និងថែទាំរថយន្តប្រកបដោយស្ដង់ដារបែបទំនើបនៅកម្ពុជាកាន់តែច្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជំរុញ និងលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគ ក៏ដូចជាអ្នកប្រកបជំនាញផ្តល់សេវាជួសជុល និងថែទាំរថយន្តប្រកបដោយគុណភាពខ្ពស់ស្របតាមកម្រិតស្តង់ដារបែបទំនើបនៅកម្ពុជាឲ្យបានកាន់តែច្រើនដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ដំណើរការជាផ្លូវការនូវយានដ្ឋានជួសជុល និងថែទាំរថយន្តបែបទំនើប និងទាន់សម័យ A Klasse Auto សាខាទី៣ មានទំហំសរុប ៤,៤៦៨ម៉ែត្រការ៉េ ស្ថិតនៅផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានលើកឡើងថា បច្ចុប្បន្ននេះ កំណើននៃចំនួនរថយន្តនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំថ ដែលគិតរហូតមកពេលនេះមានចំនួនជិត១លានគ្រឿង ដែលក្នុងនោះមានទាំងរថយន្តធុនធ្ងន់ និងប្រភេទរថយន្តធុនស្រាល។

លោកបានបន្តថា «កាលពីឆ្នាំ១៩៩៨ ក្នុងមួយឆ្នាំយើងចុះបញ្ជីរថយន្តបាន៣៣០០គ្រឿង និងមានចំនួនរថយន្តសរុបចំនួន ៦២ ០០០គ្រឿង ប៉ុន្តែឆ្នាំ២០២០ មានចំនួនរថយន្តសរុបជាង ៩២ម៉ឺនគ្រឿង ហើយនៅឆ្នាំ២០២១ យើងចុះបញ្ជីរថយន្តបានចំនួន ៦១,០០០គ្រឿង និងមានន័យថា កើនឡើង២០ដងបើធៀបទៅនឹងឆ្នាំ១៩៩៨»។

លោកបន្តថា «ទោះជាមានបញ្ហាកូវីដ ឆ្នាំ២០២១យើងចុះបញ្ជីរថយន្តមានការកើនឡើងជាង១០ភាគរយ ធៀបទៅនឹងឆ្នាំ២០២០។ ឆ្នាំ២០២០ កើនឡើង១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ហើយឆ្នាំ២០១៩ កើនឡើងជាង២០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨។ ដូច្នេះមានន័យថា ទោះជាមានបញ្ហាប្រឈមនឹងវិបត្តិកូវីដ-១៩ ក៏ប្រជាពលរដ្ឋយើងនៅមានលទ្ធភាព និងមានមធ្យោបាយក្នុងការទិញរថយន្តសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬធ្វើអាជីវកម្ម»។

នៅក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រីបានថ្លែងឱឲ្យដឹងថា បច្ចុប្បន្ននេះ សម្រាប់យានដ្ឋានជួសជុល និងថែទាំរថយន្តនៅទូទាំងប្រទេសមាន ៣,៧៩៦កន្លែង ក៏ប៉ុន្តែកន្លែងជួសជុល និងមានស្តង់ដារលក្ខណៈអន្តរជាតិដូចជាយានដ្ឋាន A Klasse Auto មិនមានច្រើននោះទេ ដូច្នេះយានដ្ឋាន A Klasse Auto គួរតែពង្រីកសាខាបន្ថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទាំងការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកបន្ថែម ក៏ដូចជាផ្តល់ឱកាសការងារ ជាពិសេសបង្កើនទំនុកចិត្ត និងសុវត្ថិភាពដល់អ្នកប្រើប្រាស់រថយន្ត។

លោក Herfried Hasenoehrl ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Iron Capital PLC បានមានប្រសាស៍ថា «បេសកកម្មរបស់ក្រុមហ៊ុន Iron Capital បានឈានដល់ការដាក់ដំណើរការយានដ្ឋានជួសជុល និងថែទាំយានយន្តសាខាទី៣នេះ ស្របជាមួយនឹងការផ្តោតសំខាន់លើអតិថិជនដែលអាចទទួលបានសេវាកម្ម ស្តង់ដា មានគុណភាពខ្ពស់សម្រាប់យានយន្ដដ៏មានតម្លៃរបស់ពួកគាត់។ យានដ្ឋាន A Klasse Auto គឺជាយានដ្ឋានហ្រ្វែនឆាយស្តង់ដា មានការបញ្ជាក់កម្រិតស្តង់ដា ISO ត្រឹមត្រូវ និងដំបូងគេបង្អស់នៅកម្ពុជា និងជាមជ្ឈមណ្ឌលតែមួយគត់ដែលផ្គត់ផ្គង់ជូនសេវាកម្មជួសជុល ថែទាំ និងលាងសម្អាតរថយន្តប្រព្រឹត្តតាមស្តង់ដា និងទំនុកចិត្តខ្ពស់»។

យានដ្ឋាន AKlasse Auto បានប្តេជ្ញាមុះមុតសម្រាប់ផ្តល់បទពិសោធន៍យ៉ាងល្អបំផុតជូនប្រជាជនកម្ពុជា ពីផលិតផល និងសេវាកម្មជួសជុលរថយន្តគុណភាពខ្ពស់ ជាមួយអ្នកឯកទេសមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ផ្តល់ផាសុកភាព និងមានអារម្មណ៍សុវត្ថិភាពក្នុងការប្រើប្រាស់សេវាកម្ម ហើយស័ក្តិសមបំផុតក្នុងការចំណាយយ៉ាងមានទំនុកចិត្តខ្ពស់។

លោកបានបញ្ជាក់ថា A Klasse Auto គឺជាយានដ្ឋានហ្រ្វែនឆាយស្តង់ដាខ្ពស់ ដែលមានការបញ្ជាក់កំរិតស្តង់ដាISO ដំបូងគេនៅក្នុងប្រទេសកម្ពុជា មានឯកទេសច្បាស់លាស់ផ្នែកជួសជុលយានយន្តកម្រិតស្រាល កម្រិតធ្ងន់ សេវាថែទាំយានយន្ត ពិនិត្យជួសជុល តោន បាញ់ថ្នាំ ស្ទូច-សណ្ដោង និងសេវាជួសជុលចល័ត តាមដងផ្លូវ។ ក្រុមហ៊ុនបាន និងកំពុងកសាងកិត្តិនាមជាបណ្ដើរៗ ក្នុងការផ្ដល់ផលិតផល និងសេវាកម្មដែលមានគុណភាព ដោយការចាប់ដៃគូជាមួយរោងចក្រ និងភ្នាក់ងារចែកចាយដែលមានទំនុលចិត្តខ្ពស់ រួមជាមួយនឹងសមត្ថភាពរបស់ខ្លួនក្នុងការថែទាំ ជួសជុលរថយន្តម៉ាកល្បីៗចម្រុះ រាប់តាំងពីរថយន្តធម្មតារហូតដល់រថយន្តទំនើបប្រណីត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.