ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

សម្ពោធរោងចក្រផ្គុំ និងតម្លើងគ្រឿងបរិក្ខាអគ្គីសនី របស់ក្រុមហ៊ុន SchneiTec CHINT ដែលមានតម្លៃប្រមាណ២.៥លានដុល្លារ ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ រោងចក្រផ្គុំ និងតម្លើងគ្រឿងបរិក្ខាអគ្គិសនី របស់ក្រុមហ៊ុន ស្នេថេក ឈីន ឯ.ក (SchneiTec CHINT Co.,Ltd) ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានតម្លៃប្រមាណ ២.៥លានដុល្លារ ត្រូវបានធ្វើពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

ពិធីនេះបានការអញ្ជើញចូលរួម ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមួលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

បើលោកបណ្ឌិត ហេង សុជាតិ អគ្គនាយកក្រុមហ៊ុន SchneiTec CHINT បានជម្រាបជូនថា ដោយមើលឃើញពីសន្ទុះនៃការអភិវឌ្ឍឥតឈប់ឈរ របស់ប្រទេសកម្ពុជា ដែលនាំឱ្យមានការកើនឡើងយ៉ាងឆាប់រហ័ស នូវតម្រូវការគ្រឿងបរិក្ខាអគ្គីសនី ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍថាមពល តាមរយៈការបង្កើននូវធនធាន និងចំណូលក្នុងស្រុកផងនោះ ក្រុមហ៊ុនរបស់លោក ក៏បានសម្រេចចិត្តបណ្តាក់ទុនរួមគ្នា ដើម្បីបង្កើតរោងចក្រផ្គុំ និងតម្លើងគ្រឿងសម្ភារៈអគ្គីសនី ក្នុងស្រុកនេះឡើង។

លោកបណ្ឌិតបានលើកឡើងថា ការកើនឡើង នៃរោងចក្រនេះ ក៏បានមកពីការលើកទឹកចិត្ត និងជួយជ្រោមជ្រែងផ្នែកផ្លូវច្បាប់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា មានក្រសួងរ៉ែ និងថាមពល អគ្គីសនីកម្ពុជា អាជ្ញាធរអគ្គីសនីកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរខេត្តជាដើម ជាមួយទុនវិនិយោគប្រមាណ ២.៥លានដុល្លារ។ រោងចក្រនេះសាងសង់លើផ្ទៃដី ២០,០០០ម៉ែតការ៉េ ជាមួយអគាររោងចក្រ ៣.០០០ម៉ែត្រការ៉េ សម្រាប់ជំហានទីមួយ ដែលផ្ដោតចម្បងជាបឋម ទៅលើការផលិតគ្រឿងសម្ភារៈអគ្គីសនី តង់ស្យុងកំរិតមធ្យមគ្រប់ប្រភេទ និងសម្ភារៈប្រព័ន្ធសូឡា ដើរដោយពន្លឺព្រះអាទិត្យខ្នាតតូច។

លោកអគ្គនាយកបន្ថែមថា រោងចក្រនេះមានគោលដៅ នាំមកនូវបច្ចេកវិទ្យាថ្មីៗចុងក្រោយ ក្នុងការផលិតគ្រឿងសម្ភារៈអគ្គីសនីគ្រប់ប្រភេទ ចាប់ពីតង់ស្យុងកម្រិតទាប មធ្យម រហូតដល់កម្រិតខ្ពស់ ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ ដើម្បីតម្រូវទីផ្សាក្នុងស្រុក និងបន្តផែនការក្នុងការនាំចេញផលិតផលទាំងនេះ ទៅប្រកួតប្រជែងទីផ្សាក្រៅស្រុក នាពេលអនាគតផងដែរ។ លោកសង្ឃឹមយ៉ាងមុតមាំថា ការវិនិយោគក្នុងការបង្កើតរោងចក្រផ្គុំ និងតម្លើងគ្រឿងសម្ភារៈអគ្គីសនីក្នុងស្រុកមួយនេះ នឹងអាចធ្វើឱ្យអតិថិជន ដែលធ្លាប់ប្រើប្រាស់សម្ភារៈអគ្គីសនីនាំចូលពីបរទេស ងាកមកគាំទ្រផលិតផលក្នុងស្រុក ម៉ាកCHINT នេះវិញម្ដង។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានសម្ដែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះជោគជ័យ នៃកិច្ចសហការ និងការបណ្ដាក់ទុនរួមគ្នា រវាងក្រុមហ៊ុនក្នុងស្រុករបស់យើង ក្រុមហ៊ុនSchneiTecគ្រុប ជាមួយក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន គឺក្រុមហ៊ុនCHINTគ្រុប ក្នុងការវិនិយោគបង្កើតជារោងចក្រផ្គុំ និងតម្លើងសម្ភារៈគ្រឿងបរិក្ខារអគ្គីសនីដ៏ទំនើបនេះឡើង នៅក្នុងស្រុកក្រគរខេត្តពោធិ៍សាត់។

លោករដ្ឋមន្ត្រី បន្តទៀតថា ស្រុកក្រគររបស់យើងនេះ ពុំធ្លាប់មានការវិនិយោគអ្វីទាល់តែសោះពីមុនមក ទើបតែសម័យសម្ដេចតេជោ ហ៊ុន សែន នេះទេ មានរោងចក្រកាត់ដេរ រោងចក្រផ្តុំ និងតម្លើងបរិក្ខាអគ្គីសនី រោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតកែវ និងទុយោ ធ្វើអំពីគ្រាប់ធញ្ញជាតិ និងរោងចក្រផ្តុំ និងតម្លើងរថយន្តFord របស់សហរដ្ឋអាមេរិក។ ជាថ្មីម្តងទៀត លោកជឿជាក់ថា កូនចៅយើងអ្នកស្រុកក្រគរ នឹងខិតខំធ្វើការដោយរក្សាបាននូវស្នាដៃ និងកិត្តិយស សម្រាប់ខ្លួនឯងផង គ្រួសារផង ក៏ដូចស្រុកក្រគរ និងខេត្តពោធិ៍សាត់យើងទាំងមូលផងដែរ៕

 

យ
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.