ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ផ្លូវកៅស៊ូ និងបេតុងប្រវែង២៤គីឡូម៉ែត្រនៅស្រុកដងទង់ ខេត្តកំពត ជាអំណោយសម្តេចតេជោ ហ៊ុន សែន ត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ និងមានការចូលរួមពីលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានចុះបើកការដ្ឋាន សាងសង់ផ្លូវក្រាលកៅស៊ូ១ខ្សែ ប្រវែង២០គីឡូម៉ែត្រ និងផ្លូវបេតុង១ខ្សែ ប្រវែង៤គីឡូម៉ែត្រ នៅស្រុកដងទង់ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវទាំងពីរខ្សែរខាងលើ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវនេះ លោកបណ្ឌិត ម៉ៅ ធនិន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្រុកដងទង់ទាំងអស់ដោយក្តីនឹករឭកបំផុត។

លោកអភិបាលខេត្តកំពត បានបញ្ជាក់ថា ផ្លូវក្រាលកៅស៊ូមួយខ្សែ ប្រវែង ២០គីឡូម៉ែត្រ និងផ្លូវបេតុងមួយខ្សែទៀតមានប្រវែង ៤គីឡូម៉ែត្រ ដែលមានប្រជាជនប្រើប្រាស់ផ្ទាល់ ចំនួន៤ឃុំ ស្មើនឹង៨ភូមិ ក្នុងស្រុកដងទង់នេះ គឺជាអំណោយដ៏ថ្លៃថ្លាររបស់ម្តេចតេជោសែន តាមរយៈរូបលោកផ្ទាល់។

ផ្លូវនេះក្រោយពេលស្ថាបនារួចវាអាចជួយសម្រួលដល់ការធ្វើដំណើរ ដូចជាការដឹកជញ្ជូនកសិផលទៅលក់ដូរតាមទីផ្សារ និងទៅកាន់បណ្តាស្រុកផ្សេងៗ សិស្សានុសិស្សទៅសាលារៀន បងប្អូនស្ត្រីមានផ្ទៃពោះ ឬឈឺថ្កាត់យប់ព្រលប់ ត្រូវទៅមណ្ឌលសុខភាព មន្ទីរពេទ្យផ្សេងៗ ជួយសម្រួលដល់ជីវភាពរស់នៅ របស់ពលរដ្ឋនៅតាមដងផ្លូវ ឲ្យអាចបង្កើតរបរលក់ដូរនៅផ្ទះ ទាក់ទាញអ្នកវិនិយោគមកអភិវឌ្ឍន៍ ពិសេសអាចធ្វើឲ្យដីឡើងថ្លៃជាដើម ដូចប្រសាសន៍សម្តេចតែងលើកឡើងថា «មានផ្លូវគឺមានសង្ឃឹម»។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា ទាំងនេះគឺកើតឡើងបានដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំអស់កម្លាំងកាយចិត្ត យកអាយុជីវិតទៅប្តូរ ហើយបើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះដែរ។ ដូច្នេះដើម្បីតបស្នងសងគុណដល់ទឹកដីកំណើតរបស់បងប្អូន តបស្នងដល់គុណណូបការៈរបស់សម្តេច សូមប្រជាពលរដ្ឋរួមគ្នាគាំទ្រ ថែរក្សា ការពារសន្តិភាពឱ្យបានគង់វង្សទៅមុខទៀត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

លោកអភិបាលខេត្ត នឹងជំរុញដល់ក្រុមហ៊ុនទទួលម៉ៅការការសាងសង់ផ្លូវ ធ្វើយ៉ាងណាខិតខំសាងសង់ឱ្យបានឆាប់រហ័ស តាមស្តងដាលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ទន្ទឹមនេះ លោក ម៉ៅ ធនិន ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ សូមទៅចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តរាល់ម៉ោងធ្វើការ ពិសេសត្រូវបន្តអនុវត្តន៍ជាប្រចាំនូវវិធានសុវត្តិភាព ៣កុំ ៣ការពារ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.