ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

លោកស្រីបណ្ឌិត ម៉ែន សំអន និងអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ជាក់ពីភាពរឹងមាំ ទាំងនយោបាយ និងវិនិយោគពាណិជ្ជកម្ម នៃប្រទេសទាំងពីរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ប្រាប់អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អំពីទំនាក់ទំនងយោបាយដ៏រឹងមាំ និងកិច្ចគាំទ្រសម្រាប់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី និងបានស្នើសុំឲ្យភាគីអូស្ត្រាលី បន្តផ្តល់អារហារូបករណ៍ដល់មន្រ្តីរាជការ សិក្សាមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាល (ACE)។

ការបញ្ជាក់នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ គ្រាដែលលោកស្រីឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក ប៉ាប៊ូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង។

លោក Pablo Kang បានបង្ហាញក្តីរីករាយ ដែលលោកស្រីបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតឲ្យជំនួបនៅថ្ងៃនេះ។ លោកទូតបានបន្តថា កម្ពុជា-អូស្ត្រាលី បានរួមគ្នាយកចិត្តទុក្ខដាក់លើការយកចិត្តទុកដាក់លើបញ្ហាយែនឌ័រ និងផ្តោតការលើកតម្កើងស្ត្រី នៅក្នុងវិស័យមួយចំនួន ដោយផ្តោតលើបញ្ហាស្ត្រី ក្នុងក្របខណ្ឌសន្តិសុខ សន្តិភាព និងការរៀបចំគោលនយោបាយ ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារផងដែរ។

លោកបានបន្តទៀតថា «ឆ្នាំនេះជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងអូស្ត្រាលី ហើយក៏ជាឆ្នាំដ៏សំខាន់ដែលប្រទេសទេសអូស្ត្រាលី ក៏ដូចជាប្រទេសកម្ពុជា និងពិភពលោក កំពុងរួមគ្នាទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ (អូមីក្រុង)។ ក្នុងនោះប្រទេសអូស្ត្រាលី ក៏បានផ្តល់ជំនួយជាវ៉ាក់សាំង បរិក្ខាសុខាភិបាល ក៏ដូចជាទូរក្សាវ៉ាក់សាំងដល់កម្ពុជាផងដែរ»។

លោកអគ្គរដ្ឋទូតក៏មានសង្ឃឹមផងដែរថា កម្ពុជាអាចចូលរួមក្នុងការផ្តល់ការគាំទ្រទៅនឹងគំនិតផ្តួចផ្តើមមួយរបស់ប្រទេសអូស្ត្រាលី និងប្រទេសកូរ៉េ ដែលជាការរៀបចំ ជាសេចក្តីថ្លែងការណ៍ ជាអ្នកដឹកនាំស្តីអំពីការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់នារី លើក្របខណ្ឌកិច្ចប្រជុំកំពូល (East Asia Submmit)។

ចំណែកឯសំណើរទាក់ទងនឹងការផ្តល់អាហាររូបកណ៍ ដល់មន្ត្រីរាជការនៅក្រសួង បានទទួលការសិក្សានៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំកម្ពុជា បានសុំទុកពិភាក្សា និងជូនដំណឹងនៅពេលក្រោយ។

ជាការឆ្លើយតប លោកស្រីបណ្ឌិត បានស្វាគមន៍ និងសម្ដែងការអបអរសាទរ ចំពោះឯកឧត្តម Pablo Chiho Kang ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោកស្រីបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ប្រទេសអូស្ត្រាលី ដែលបានជួយដល់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្របខ័ណ្ឌអាស៊ាន ក៏ដូចជាដៃគូកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.