ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

រាជរដ្ឋាភិបាល ចាប់ផ្តើមស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ហើយ ដើម្បីឆ្លើយតបនឹងកំណើនចរាចរណ៍នាពេលបច្ចុប្បន្ន។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ ចាប់ផ្តើមពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រសួងបានបញ្ជាក់ថា គម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ រួមមានការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពីទទឹង ៧ម៉ែត្រ ទៅទទឹង ១០ម៉ែត្រ, ពង្រីកស្ពានបេតុង និងលូ ចំនួន ៤៦ទីតាំង និងស្ថាបនាស្ពានថ្មីចំនួន ៨ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះត្រូវទឹកភ្លៀងជន់លិច។

ក្រសួងបានឱ្យដឹងថា ដំណើរការសាងសង់គ្រោងបញ្ចប់នៅធ្នូ ឆ្នាំ២០២៦។ គម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ ប្រើប្រាស់ថវិកាកម្ចីសម្បទានពីធនាគារពិភពលោក។

ជាមួយនឹងដំណើរការគម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំការយោគយល់ និងអធ្យាស្រ័យពីអ្នកធ្វើដំណើរ និងអ្នករស់នៅអមសងខាងផ្លូវ ដែលរងការរំខានពីដំណើរការគម្រោងនេះ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤ មានប្រវែងប្រមាណ ២៣០គីឡូម៉ែត្រ។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៥០ ជាមរតកនៃចំណងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.