ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

កម្ពុជាលើកពីសក្តានុពលវិនិយោគ ទាក់ទាញវិនិយោគិនតួកគី ខណៈតួកគីចាប់អារម្មណ៍វិនិយោគលើវិស័យមួយចំនួននៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចធុរកិច្ច នៅសាធារណរដ្ឋតួកគី ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រជុំជាមួយសហព័ន្ធសភាពាណិជ្ជកម្មតួកគី និងសហព័ន្ធធុរជនឧស្សាហកម្មតួកគីផងដែរ។

ក្នុងជំនួបនោះអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកយកនូវសក្តានុពលវិនិយោគរបស់កម្ពុជា ប្រាប់ដល់វិនិយោគិនរបស់តួកគី ដើម្បីទាក់ទាញពួកគេឲ្យមកវិនិយោគ និងស្វែងរកដៃគូវិនិយោគនៅប្រទេសកម្ពុជា។

ឧកញ៉ា លឹម ហេង បានលើកឡើងថា កម្ពុជាមានទីផ្សារទូលំទូលាយ ដោយកម្ពុជាបានចុះកិច្ចព្រមព្រៀងសេរីទ្វេភាគីជាមួយចិន និងកូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ការនាំផលិតផលកម្ពុជា ដោយមិនជាប់ពន្ធទៅកាន់អង់គ្លស និងទៅកាន់សហគមន៍អឺរ៉ុប (EBA) និង ការនាំចេញផលិតផលកម្ពុជាទៅសហរដ្ឋអាមេរិកក្នុងប្រព័ន្ធអនុគ្រោះពន្ធ (GSP)។ ក្រៅពីនេះ កម្ពុជាក៏កំពុងចរចារកិច្ចព្រមព្រៀងសេរី ជាមួយប្រទេសផ្សេងៗទៀត រួមទាំងសហគមន៍សេដ្ឋកិច្ចអាស៊ីអឺរ៉ុប។ ជាមួយគ្នានេះ ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការលើកទឹកចិត្តខ្ពស់ ចំពោះវិនិយោគិនផងដែរ។

លោកបានបញ្ជាក់ថា «កម្ពុជាមានទីតាំងភូមិសាស្ត្រ ស្ថិតនៅចំនុចកណ្តាលនៃតំបន់អាស៊ាន ដែលមានប្រជាជនសរុបច្រើនជាង ៦០០ លាននាក់។ វិនិយោគិនតួកគីអាចបង្កើតរោងចក្រនៅកម្ពុជា និងនាំចេញទៅទីផ្សារអាស៊ាន និងពិភពលោក»។

លោក Omer Zeydan សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសភាពាណិជ្ជកម្មតួកគី បានឲ្យដឹងថា សហព័ន្ធសភាពាណិជ្ជកម្មតួកគី ដែលមានក្រុមហ៊ុនសហគ្រាសជាសមាជិកចំនួន១លាន ៨ សែន និងមានសមាជិកជាប្រភេទសភាពាណិជ្ជកម្ម និងសមាគមចំនួន ៣៦៥។ តួនាទីចម្បងរបស់ សហព័ន្ធសភាពាណិជ្ជកម្មតួកគី (TOBB) គឺការចូលរួមកសាងគោលនយោបាយសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាពាក់ព័ន្ធធុរកិច្ច និងការជំរុញធុរកិច្ច។

លោកបានគូសបញ្ជាក់ថា ភាគីតួកគីត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយភាគីកម្ពុជា ក្នុងជំរុញធុរកិច្ចវិនិយោគរវាងប្រទេសទាំងពីរ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានច្រើនជាង ៥០០ លានដុល្លារក្នុងមួយឆ្នាំ។

លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានបង្ហាញអំពីចំណាប់អារម្មណ៍ របស់វិនិយោគិនតួកគី ចំពោះសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងកិច្ចសហប្រតិការលើវិស័យសំខាន់ៗ ដែលប្រទេសទាំងពីរអាចប្រតិបត្តិរួមគ្នាបាន។ លោកស្នើឲ្យស្ថាប័នទាំងពីរសិក្សារួមគ្នាលើគម្រោងអាទិភាពមួយចំនួន បន្ទាប់មកសហព័ន្ធធុរជនឧស្សាហកម្មតួកគី នឹងដឹកនាំគណៈប្រតិភូធុរកិច្ចទៅកាន់កម្ពុជា ដើម្បីសិក្សាលទ្ធភាពសហការ និងអនុវត្តគម្រោង។

សមាជិកនៃសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានចូលរួមពិភាក្សា និងសិក្សាស្វែងយល់ពីបរិយាសកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើផ្នែកសំខាន់ៗរួមមាន៖ វីស័យណាខ្លះដែលគួរវិនិយោគនៅកម្ពុជា ដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា ការនាំចេញនាំចូល វាយណភណ្ឌបែបប្រពៃណី សំណង់ ថាមពល រ៉ែ កសិកម្ម ជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.