ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកែប ក្លាយជាតំបន់គ្មានគ្រាប់មីនប្រឆាំងមនុស្សមុនគេ ខណៈខេត្ត៤ទៀតបញ្ចប់នៅឆ្នាំនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា ខេត្តកណ្តាល ខេត្តកែប និងរាជធានីភ្នំពេញ បានបញ្ចប់បញ្ហាជាតំបន់រងផលប៉ះពាល់ ដោយសារគ្រប់មីនប្រឆាំងមនុស្សមុនគេ។

លោក ហេង រតនា បញ្ជាក់ថា អង្គភាពស៊ីម៉ាក់ បានសំរេចភារកិច្ចក្នុងការបញ្ចប់កិច្ចប្រតិបតិ្តការ រំដោះផ្ទៃដីរងផលប៉ះពាល់ ដោយគ្រាប់មីនប្រឆាំងមនុស្ស ដែលបានដឹង និងមានកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិស្ថិតក្នុងខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ បន្តបន្ទាប់ទាំងស្រុងហើយ។

ខេត្តកណ្តាលមានចំនួន៣ពហុកោណ (ចម្ការមីន) មានផ្ទៃដីចំនួន៦៤ហិកតា ខេត្តកែប មានចំនួន៨ពហុកោណ ស្មើនឹង៦៩.៨ហិកតា និងរាជធានីភ្នំពេញមានចំនួន១៤ពហុកោណស្មើនឹង១២៥.៧ ហិកតា។ ដូចនេះខេត្តទាំង២ គឺខេត្តកណ្តាល និងខេត្តកែប ព្រមទាំងរាជធានីភ្នំពេញ ជាខេត្ត/រាជធានីអស់តំបន់រងការគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំងមុនគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទិសដៅបន្តបន្ទាប់ គឺអង្គភាពស៊ីម៉ាក់ចល័តកំលាំងចូលទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តតាកែវ ដែលជាគោលដៅបញ្ចប់បញ្ហាគ្រាប់មីនប្រឆាំងមនុស្ស ក្នុងឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា សំរាប់ខេត្តកែបអង្គភាពស៊ីម៉ាក់ បានទទួលជំនួយពីដៃគូតាមរយៈអាជ្ញាធរមីន អង្គការ NPA និងដោយឡែកខេត្តដទៃទៀត បានទទួលជំនួយពីរដ្ឋាភិបាលចិន។

ការប្រកាសថា ខេត្តគ្មានតំបន់គំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស ឬហៅថា «ខេត្តគ្មានគ្រាប់មីន» វាគ្មានន័យថា «ខេត្តទាំងនោះអស់បញ្ហាជាមួយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ»។

ការពិតអាចបន្តមានបញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដទៃទៀត ដូចជាគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ និងសំណល់គ្រាប់មិនទាន់ផ្ទុះផេ្សងៗ ក្រៅពីគ្រាប់មីនប្រឆាំងមនុស្ស។

ដោយសារបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស គឺស្ថិតនៅក្រោមអនុសញ្ញាអន្តរជាតិអូតាវ៉ា ដែលមានសមាជិកហត្ថលេខី ចំនួន១៦៤ប្រទេសក្នុងចំនួននេះ មានប្រទេសចំនួន១៣៣ជារដ្ឋសមាជិក ដោយបូករួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក ហេង រតនា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកមួយសកម្ម បានប្តេជ្ញាអនុវត្តអនុសញ្ញានេះ យ៉ាងពេញលេញដោយអនុម័ន ផែនការយុទ្ធសាស្ត្រកម្ពុជា គ្មានគ្រាប់មីននៅចុងឆ្នាំ២០២៥។ ដូចនេះគោលដៅសំខាន់ គឺតំរង់ទិសសំរេចបញ្ហាគ្រាប់មីនប្រឆាំងមនុស្សមួយនេះ ឲ្យខានតែបានត្រឹមឆ្នាំ២០២៥។

ព្រះរាជាណាចក្រកម្ពុជា ទទួលរងគ្រោះដោយសារសង្គ្រាមរយៈពេលយូរ និងទំហំធ្ងន់ធ្ងរបំផុតលើពិភពលោក ដូចនេះសំណល់យុទ្ធភណ្ឌសង្គ្រាម ក៏មានទំហំធំធេងណាស់ដែរ។ ហេតុនេះមិនអាចដោះស្រាយទិដ្ឋភាពបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមគ្រប់ប្រភេទ បានត្រឹមឆ្នាំ២០២៥នោះទេ។

ផ្អែកតាមផែនការរបស់រាជរដ្ឋាភិបាលនេះ អង្គភាពស៊ីម៉ាក់ បានដាក់ចេញផែនការយុទ្ធសាស្ត្រ៤ឆ្នាំ (២០២២-២០២៥) រំដោះផ្ទៃដីរងផលប៉ះពាល់ ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ដែលបានដឹង និងមានកំណត់ត្រាក្នុងទិន្នន័យជាតិ ចំនួនជាង៧០០គីឡូម៉ែត្រក្រឡា លើចំនួននៅសល់ប្រមាណ៨០០គីឡូម៉ែត្រក្រឡា គឺប្រមាណ៩០% នៃបញ្ហាគ្រាប់មីនដែលសល់។

លោកអគ្គនាយកស៉ីម៉ាក់បន្តថា «សូមចៀសវាងមានការយល់ច្រឡំថា ខេត្តគ្មានគ្រាប់មីន ជាខេត្តអស់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដទៃទៀតនោះ ខេត្តគ្មានគ្រាប់មីន ធាតុពិតខេត្តនោះ មិនទាន់អស់បញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាមរតកពីសង្គ្រាមផ្សេងៗទៀត ដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រប់មិនទាន់ផ្ទុះគ្រប់ប្រភេទ នៅឡើយទេ ដូចនេះសូមបន្តប្រុងប្រយ័ត្ន និងរួមគ្នាបន្តចាត់វិធានបោសសំអាតគ្រាប់មិនផ្ទុះទាំងនោះ ឲ្យអស់ពីព្រះរាជាណាចក្រនេះ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.