ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

បើកបររថយន្តមិនប្រយ័ត្នរេចង្កូត​ទៅស្តាំបណ្ដាលឱ្យបុកក្មេងស្រីម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បើកបររថយន្តមិនប្រយ័ត្នរេចង្កូត​ទៅស្តាំបណ្ដាលឱ្យបុកក្មេងស្រីម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្ត​កណ្ដាល ៖  បុរសម្នាក់បើកបររថយន្តខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅខាងស្ដាំបុកក្មេងស្រីម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម រីឯក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ នៅលេី​កំណាត់ផ្លូវ​ជាតិ​លេខ​៥​ ត្រង់ចន្លោះ​គីឡូម៉ែត្រ​៣៧-៣៨​ ស្ថិតក្នុង​ភូមិ​ម្លូ​ម៉ឺន​ ឃុំ​ផ្សារ​ដែក​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​ ។

  មន្ត្រី​នគរ​បាល​ចរាចរណ៍ស្រុក​ពញាឮ​បានឱ្យដឹងថា​ រថយន្តបង្កម៉ាក​សាំយ៉ុង​ ពណ៌​ស​ ពាក់​ស្លាកលេខ​ ភ្នំ​ពេញ​ 2AB-​ 5340​ បើកបរដោយឈ្មោះ ត្រុី​ សុភាព​ ភេទ​ប្រុស​ អាយុ៣៧​ឆ្នាំ មានទីលំនៅភូមិ​ គកលិច​ ឃុំ​ល្វា​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ (ឃាត់​ខ្លួន​ក្រោយពេលកេីតហេតុ)​។ ចំណែកជនរងគ្រោះមាន២នាក់​ ទី១-ឈ្មោះ​ ង៉ា​ វណ្ណសុដានី​ អាយុ​១១ឆ្នាំ​ (ស្លាប់បាត់​បង់ជីវិត),​ទី២-​ឈ្មោះ​ ឈុំ​ សុវណ្ណរិនដា​ អាយុ​១០ឆ្នាំ​(របួសធ្ងន់)។ ក្មេងទាំង២នាក់មានទីលំនៅ​ភូមិ​-ឃុំ​កេីតហេតុខាងលើ។

   ប្រភពដដែលបានបន្តថា  នៅមុនកើតហេតុគេបានឃើញរថយន្ត​មួយ​គ្រឿង​ម៉ា​ក​ សាំយ៉ុង​ ពណ៌​ស​ ពាក់​ស្លាកលេខ​ ភ្នំ​ពេញ​ 2AB-​ 5340​ បេីក​បរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កេីត​ (កំពង់ឆ្នាំង-ភ្នំពេញ)តាមបណ្ដោយផ្លូវជាតិលេខ៥ លុះបេីកបរ​មក​ដល់ចំណុច​កេីតហេតុក៏បានជ្រុលចង្កូត​ទៅខាងស្តាំដៃ​បណ្ដាលឱ្យបុកកន្លែងលក់ផ្កា(ចម្រុះ)​ ធ្វើឱ្យក្មេង​ស្រី​ឈ្មោះ​ ង៉ា​ វណ្ណសុដានី​ អាយុ​១១ឆ្នាំ​ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯ​ក្មេង​ប្រុសម្នាក់ទៀតឈ្មោះ​ ឈុំ​ សុវណ្ណរិនដា​ អាយុ​១០ឆ្នាំ​រងរបួសធ្ងន់។

   ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​ ក្មេងប្រុសរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការពិនិត្យវាស់វែង និងកសាងឯកសារយកមករក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ដេីម្បី​បន្ត​នីតិ​វិធី​ ។ ដោយឡែកសាកសពក្មេងស្រីរងគ្រោះត្រូវបានប្រគល់ជូនសាច់​ញាតិ​យកទៅធ្វេី​បុណ្យ​តាម​ប្រពៃណី​៕

  

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.