ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ជនសង្ស័យ២នាក់ឆក់កាបូបប្តីប្រពន្ធ២នាក់កំពុងជិះម៉ូតូមិនបានសម្រេចត្រូវសមត្ថកិច្ចក្របួចជាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជនសង្ស័យ២នាក់ឆក់កាបូបប្តីប្រពន្ធ២នាក់កំពុងជិះម៉ូតូមិនបានសម្រេចត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់​ ជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបប្តីប្រពន្ធ២នាក់កំពុងជិះម៉ូតូតាមដងផ្លូវ តែពុំបានសម្រេចត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងពួនស្ទាក់ក្របួចជាប់។

ករណីនេះបានកើតឡើងនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទីនៅចំណុចក្រុមហ៊ុន7NG ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

    មន្រ្តីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យថា ជនរងគ្រោះឈ្មោះ ជា សុខហៀង ភេទស្រី អាយុ ៤៦ឆ្នាំ   ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ តាវ ម៉េងហេង ភេទប្រុស អាយុ២០ឆ្នាំ   ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាហ៉ីង ឃុំព្រែកថ្មី​ ស្រុកកោះធំ ខេត្តកណ្តាល, ទី២-ឈ្មោះ សុផល បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ   ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្កូវ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ចំណែកវត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA Dream C125 ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JC-1440​ ចំនួន​ ០១​គ្រឿង​, ទូរស័ព្ទម៉ាក OPPO A15 ពណ៌ខ្មៅ ចំនួន​ ០១​គ្រឿង,​ កាបូបស្ពាយ​ ​ពណ៌ខ្មៅ​ ចំនួន​០១​ និងអាវសាច់ក្រណាត់ដៃវែង​ ពណ៌ខ្មៅ​ ចំនួន​០១​ ។

   ប្រភពដដែបានបន្តថា នៅថ្ងៃកើតហេតុ ថ្ងៃទី២៧ខែកុម្ភៈ​ ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៩ព្រឹក ជនរងគ្រោះ និងប្តីបានជិះម៉ូតូពីផ្ទះ​ មកដីរបស់ខ្លួននៅចំណុចក្រុមហ៊ុន7NG ភូមិវិហារសួគ៌ជេីង​ ឃុំវិហារសួគ៌​ ដោយឈ្មោះ​ ថាច​ ច័ន្ទ​សុខន​ ជាប្តីជាអ្នកឌុប​ ឯជនរងគ្រោះជិះនៅពីក្រោយមានស្ពាយកាបូបពណ៌ខ្មៅ០១​។

លុះមកដល់ម៉ោង១០និង៣០នាទី ខណៈជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូ១គ្រឿង តាមពីក្រោយ​ រួចបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះ រួចព្យាយាមជិះម៉ូតូរត់គេចខ្លួន​ សំដៅទៅផ្លូវជាតិលេខ៨ ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោ​ថា ចោរៗឆក់កាបូប ស្របពេលនោះកម្លាំងសមត្ថកិច្ចជំនាញផែ្នកនគរបាលយុត្តិធម៌​កំពុងចុះល្បាតក្នុងភូមិសាស្រ្តប្រទះឃេីញ​ ក៏បានជិះដេញតាមជនសង្ស័យ និងធ្វើការទាក់ទងកម្លាំងប៉ុស្តិ៍ទាំង១៨ធ្វើការពួនស្ទាក់រហូតឃាត់ខ្លួនជនសង្ស័យបានយកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕

  

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.