ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ទំនាស់យកកាំបិតបុ័ងតោកាប់បណ្តាលឲ្យរបួសក្បាល) កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥៖៣០នាទី។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វីត ភានីត ភេទប្រុស អាយុ ១៨ឆ្នាំ បានយកម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ក្រហម ឌុបមិត្តភក្កិប្រុស ចេញពីវិទ្យាល័យផ្សារដើមថ្កូវ ត្រឡប់ទៅផ្ទះនៅចំណុចផ្លូវលេខ១០បេតេ ភូមិ សន្សំកុសល១ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ តែពេលធ្វើដំណើរមកដល់ចំណុច ផ្លូវលេខ១២បេតេ ភូមិ សន្សំកុសល៤ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ បានជួបជនសង្ស័យចំនួន០២នាក់ ឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ឆោម ដារ៉ា ភេទ ប្រុស អាយុ១៦ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BU 0892 សម្លឹងមើលមុខគ្នា ក៏បានមានទំនាស់ពាក្យសំដី និងវាយប្រតាយប្រតប់គ្នាទៅវិញទៅមក។

ហើយជនសង្ស័យឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី និង ឈ្មោះ ឆោម ដារ៉ា បានជិះម៉ូតូចេញទៅវិញបាត់ ចំណែកជនរងគ្រោះឈ្មោះ វីត ភានីត បានជិះម៉ូតូឌុបមិត្តភក្កិបន្តដំណើរទៅផ្ទះនៅផ្លូវលេខ១០បេតេ ភូមិ សន្សំ-កុសល១ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ។

ខណៈពេលនោះស្រាប់តែជនសង្ស័យឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី និង ឈ្មោះ ឆោម ដារ៉ា បាននាំបក្សពួក០២នាក់ទៀត ឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ភេទ ប្រុស អាយុ ១៦ ឆ្នាំ និង ឈ្មោះ សាល ភេទ ប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BY 9214 ប្រដាប់ដោយ កាំបិតបុ័ងតោចំនួន០១ដើម មកធ្វើសកម្មភាពកាប់ជនរងគ្រោះឈ្មោះ វីត ភានីត បណ្តាលឲ្យរបួសក្បាលពីក្រោយចំនួន០១កន្លែង។

ជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះឈ្មោះ វីត ភានីត បានមកព្យាបាលរបួសនៅគ្លីនិតឯកជន (ក្បែរផ្សារបឹងទំពន់) សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ហើយបានមកដាក់ពាក្យបណ្តឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ឲ្យជួយស្រាវជ្រាវ។

ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១បានចុះទៅពិនិត្យកន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុន សារីវ៉ាន់នុត នៅសង្កាត់ទួលទំពូង២ ខណ្ឌ ចំការមន ហើយបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀតឈ្មោះ ចោមដារ៉ា និង ឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ យកមកសាកសួរជាបន្តបន្ទាប់ ចំណែកបក្សពួកជនសង្ស័យឈ្មោះ សាល បានរត់គេចខ្លួនបាត់ ។

នៅចំណុចផ្លូវលេខ១២បេតេ ភូមិ សន្សំកុសល៤ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១៥៖៣០នាទី ។

លោក អ៊ុក ប៉ូនីន អធិករខណ្ឌមានជ័យ ឲ្យដឹងថា ១-ជនសង្ស័យឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៧៧បេតេ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានផ្ទុកសារធាតុញៀន)។
២៖ ជនសង្ស័យឈ្មោះ ឆោម ដារ៉ា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣១បេតេ ភូមិ សន្សំកុសល១ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានផ្ទុកសារធាតុញៀន)។
៣៖ ជនសង្ស័យឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានផ្ទុកសារធាតុញៀន)។

លោក អ៊ុក បូនីន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វីត ភានីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៥ ផ្លូវលេខ៤៥បេតេ ភូមិ ត្នោតជ្រុំ៥ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (របួសក្បាលពីក្រោយ)។

វត្ថុតាងចាប់យករួមមាន ៖ កាំបុ័ងតោចំនួន០១ដើម, ម៉ូតូចំនួន០២គ្រឿង៖ ម៉ាកសេ១២៥ ពណ៍ខ្មៅ លេខតួ+ម៉ាស៊ីន ៨៨៩៤០៦៧ ពាក់ស្លាកលេខ ភ្នំពេញ 1BY 9214 និង ម៉ាកស្គូបពី ពណ៍ក្រហម លេខតួ+ម៉ាស៊ីន ៥០៦៧៧៨៤ ពាក់ស្លាកលេ 1BU 0892 ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ គឺឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី, ឈ្មោះ ឆោម ដារ៉ា និង ឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.