ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ផ្លូវ១ខ្សែ ប្រវែង១២គីឡូម៉ែត្រ ត្រូវបានកែលំអរ និងជួសជុល ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រៃវែង)៖ លោក ហ៉ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកំពង់ផែស្វ័យតរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារ ចុះមូលដ្ឋានស្រុកព្រះស្តេច រួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានដាក់គ្រឿងចក្រកែលំអរ និងជួសជុលផ្លូវមួយខែ្សប្រវែង ១២គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនកសិផល។ ផ្លូវមួយខ្សែនេះឆ្លងកាត់ឃុំចំនួន៣ រួមមាន៖ ឃុំរំចេក ឃុំជៃកំពក និងឃុំអង្គរាជ.

លោក ហ៉ឺ បាវី បានថ្លែងថា ការសាងសង់ផ្លូវនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងជំរុញឱ្យមន្ត្រី អាជ្ញាធរមូលដ្ឋាន ចុះជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ជួយសម្រួលទុក្ខលំបាកប្រជាពលរដ្ឋ ដោយរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។ ប្រែក្លាយពីផ្លូវលំ ទៅផ្លូវក្រាលគ្រួសក្រហម ពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវកៅស៊ូ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋងាយស្រួលក្នុងដឹកជញ្ជូនកសិផលកសិកម្មរបស់ពួកគាត់ទៅកាន់ទីផ្សារ។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែទាំផ្លូវមួយខ្សែនេះ ឱ្យបានគង់វង្សយូរអង្វែងដោយមិនត្រូវដឹកលើសទម្ងន់ ដែលបង្កឲ្យខូចផ្លូវនោះទេ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយត្រូវពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ រាល់ពេលធ្វើដំណើរម្តងៗផងដែរ៕

 

ត
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.