ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ប្រធានបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ប្រាប់សមាជិកត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា និងនីតិវិធីស្តីពីការបោះឆ្នោត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ជាវ តាយ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានប្រាប់ដល់ក្រុមជនបង្គោល ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវយកទៅផ្សព្វផ្សាយបន្ត ដល់សមាជិក សមាជិកាបក្ស ដើម្បីឱ្យបានជ្រូតជ្រាបពីច្បាប់នេះ ហើយត្រូវធ្វើសកម្មភាពនយោបាយឱ្យស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ដែលបានចែង។

ការក្រើនរំលឹករបស់លោក ជាវ តាយ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់ក្រុមជនបង្គោលខេត្ត ក្រុង ស្រុក របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែកុម្ភៈ បានបើកការបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ជូនដល់ក្រុមជនបង្គោលចំនួន ៩៧នាក់។ លោក ជាវ តាយ បានគូសបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាលនេះ ដើម្បីបញ្ច្រៀបការយល់ដឹងពាក់ព័ន្ធច្បាប់ បទបញ្ជា និងនីតិវិធីទាំងឡាយពាក់ព័ន្ធការបោះឆ្នោត ជូនដល់សមាជិក សមាជិកា។

លោក ជាវ តាយ បានអះអាងថា តាមរយៈការបណ្តុះបណ្តាលនេះ គឺបានស្តែងឱ្យឃើញនូវស្មារតីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការគោរពច្បាប់ និងនីតិវិធីទាំងឡាយពាក់ព័ន្ធដំណើរការបោះឆ្នោតនៅកម្ពុជា។ លោកបន្តថា ការគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងនីតិវិធីទាំងឡាយលើការបោះឆ្នោត នឹងធ្វើឱ្យលទ្ធផលកើតចេញពីការបោះឆ្នោតធ្វើឱ្យប្រជាពលរដ្ឋអាចទទួលយកបានគ្រប់គ្នា។

លោក ជាវ តាយ បានក្រើនរំលឹក ដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ដែលបានមកពីការសិក្សាក្នុងវគ្គនេះ ទៅបណ្តុះបណ្តាលបន្ត ដល់ភ្នាក់ងារគណបក្សតាមបណ្ដាក្រុងស្រុក រៀងៗខ្លួន។ លោក ក៏បានក្រើនរំលឹកដល់សមាជិក សមាជិកាទាំងអស់ ត្រូវធ្វើសកម្មភាពនយោបាយឱ្យស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីស្តីពីការបោះឆ្នោត ដើម្បីចៀសវាងការតិះទៀន និងទណ្ឌកម្មដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.