ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

អតីតសមាជិកអតីតបក្សសង្គ្រោះជាតិ ២៧០នាក់ នៅខេត្តកំពង់ធំ ចូលរួមរស់ជាមួយបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ អតីតសមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តកំពង់ធំ ប្រមាណ ២៧០នាក់ទៀត បានសម្រេចចិត្តចូលរួមធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានមើលឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ជាបក្សដែលបានធ្វើពលីកម្មដើម្បីជាតិ និងប្រជាជន ហើយបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍសម្រាប់សង្គមកម្ពុជា។

ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាទាំង២៧០នាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០២ នៅស្នាក់ការបក្សប្រជាជនកម្ពុជា ក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកស្រី ឃួន ឃុនឌី បានកោតសរសើរគណបក្សឃុំ គណបក្សស្រុក ព្រមទាំងក្រុមការងារទាំងអស់ ដែលបានខិតខំ ផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមទ្ធិផលថ្មីៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមានភាពជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកស្រីបានណែនាំដល់សមាជិកគណបក្សថ្មី ឲ្យខិតខំបំពេញភារកិច្ចជូនគណបក្ស ដូចមានចែងយ៉ាងច្បាស់ ក្នុងលក្ខន្តិកៈរបស់គណបក្ស និងលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា និងភាពវិវឌ្ឍន៍រីកចម្រើនរបស់ ប្រទេសជាតិ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលរួចផុតរបបប្រល័យពូជសាសន៍ ដោយបានដឹកនាំប្រទេស ឲ្យមានការរីកចម្រើន ជាពិសេសអាចរក្សាបាននូវស្ថិរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេស ប្រជាពលរដ្ឋមានជីវភាពប្រសើរជាងមុន និងរស់នៅបានភាពសុខដុមរមនា។

លោកស្រី បានលើកឡើងថា ការសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីអនាគតដ៏ភ្លឺស្វាង របស់ខ្លួនយើង គ្រួសារយើង សង្គមជាតិយើងទាំងអស់គ្នា ហើយវាជាទង្វើដ៏ត្រឹមត្រូវបំផុតដើម្បីគាំទ្រនិងរក្សានូវសុខសន្តិភាព បរណភាពទឹកដី គាំទ្រការអភិវឌ្ឍន៍ ប្រទេសជាតិ។

លោកស្រី ឃួន ឃុនឌី បានអំពាវនាវដល់សមាជិកសមាជិកា ទើបទទួលស្គាល់ថ្មីទាំងអស់ រួបរួមគ្នាបន្តគាំទ្រ គោលនយោបាយ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ដើម្បីប្រទេសយើងបន្តទទួលបានសុខសន្តិភាព ស្ថិរភាពសង្គម។

ជាពិសេសបន្តទទួលបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ ឲ្យបានទូលំទូលាយទាន់ ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីជំរុញការឲ្យមានការរីកចម្រើនលើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរមនាផ្សារភ្ជាប់ការងារបក្ស និងរដ្ឋឲ្យបានល្អប្រសើរឆ្ពោះ ទៅដណ្តើមជ័យជម្នះតាមការរំពឹងទុក សម្រាប់ការបោះឆ្នោតឆ្នាំ ២០២២-២០២៣ នាពេលខាងមុខនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.