ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន៨៣៣នាក់ មកពីឃុំចំនួន៦នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល ល្វាឯម និងស្រុកកៀនស្វាយ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសបញ្ជូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ៨៣៣នាក់មកពីឃុំចំនួន៦នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន៨៣៣នាក់នេះ រៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ដោយចែកជាវេនដោយសមាជិកថ្មីនេះមកពីឃុំសន្លុង និងឃុំវិហារសួគ៍ ចំនួន៤៥៣នាក់ រៀបចំនៅពេលព្រឹក និងមកពីឃុំតាឯក ឃុំកោះចូរ៉ាម និងឃុំស្វាយរមៀត និងឃុំព្រះប្រសប់ សរុបចំនួន៣៨០នាក់ រៀបចំនៅពេលរសៀល។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍ និងការប្តេជ្ញាចិត្តពីតំណាងប្អូនៗជាយុវជន បណ្ឌិត កៅ ថាច បានសំដែងនូវអំណរសាទរ ជូនដល់ប្អូនៗ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់ប្អូនៗ ដែលទទួលបានសេចក្តីទុកចិត្តពីគណបក្សស្រុក ធ្វើការបញ្ចូលជាសមាជិកបក្សគណបក្សប្រជាជនពេញសិទ្ធិ នៅថ្ងៃនេះ។

ដើម្បីជាទុនទុកជាមូលដ្ឋានជូនដល់ប្អូនៗ បណ្ឌិត កៅ ថាច បានធ្វើការណែនាំការងារដែលជាករណីកិច្ច និងកាតព្វកិច្ចដែលត្រូវបំពេញក្នុងនាមជាយុវជន និងជាសមាជិកគណបក្សប្រជាជនកម្ពុជា និងបានលើយកប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានឆ្លងកាត់ ដោយធ្វើការឆ្លុះបញ្ចាំង និងប្រៀបធៀបនូវសម័យកាលនីមួយៗ ដែលប្រទេសកម្ពុជា បានហែលឆ្លងកាត់រួចមកហើយ ជាពិសេស ក្នុងរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ។

លោកបណ្ឌិតបានលើកយកគ្រោះមហន្តរាយ និងផលវិបាកនៃសង្គ្រាម មកធ្វើការពន្យល់ជូនដល់ប្អូនៗ ឲ្យចេះធ្វើការពិចារណាពីផលវិបាក និងលើកទឹកចិត្ត អោយប្អូនៗ ស្រឡាញ់សន្តិភាព និងបន្តចូលរួមថែរក្សាសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកបានលើកយកគោលនយោបាយ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា មកធ្វើការពន្យល់បំពេញបន្ថែម ដើម្បីទុកជាចំណេះដឹងជូនដល់ប្អូនៗ និងលើកយកនូវសមិទ្ធិផលនានា សម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការជម្រាបជូនដល់ប្អូនៗ និងជាពិសេសកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងការសម្រេចបានលទ្ធផល នៃការចាក់វ៉ាក់សាំងទាំងដុសមូលដ្ឋាន និងដុសជម្រុញជូនដល់ប្រជាជនកម្ពុជា ទូទាំងប្រទេស។

លោកបណ្ឌិតបានលើកទឹកចិត្ត និងជំរុញអោយប្អូនៗ ស្រឡាញ់គណបក្ស និងបន្តចូលរួមគ្រប់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋាន និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍ «សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹកជូនគណបក្ស»។

លោកបណ្ឌិត បានផ្តាំផ្ញើដល់ប្អូនៗត្រូវបន្តចូលរួមថែរក្សាបរិស្ថាន និងចូលរួមអនុវត្តការដាំដើមឈើមួយនាក់ អោយបានមួយដើមដើម្បីបរិស្ថានស្អាត និងមានសុខមាលភាពល្អដល់សហគមន៍។

យកឱកាសនោះ លោក កៅ ថាច ឧបត្ថម្ភនូវថវិការបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់គណបក្សស្រុក ដើម្បីរៀបចំកម្មវិធី និងជូនដល់ប្អូនយុវជនដែលទើបប្រកាសបញ្ចូលថ្មីផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.