ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

លោក កែវ រតនៈ ចង់ឱ្យពលរដ្ឋរួមគ្នាជាចង្កឹះមួយបាច់ដើម្បីយកជ័យជម្នះពីការបោះឆ្នោតទៅប្តូរនឹងការអភិវឌ្ឍភូមិ ឃុំ ស្រុក ខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង ចង់ឱ្យប្រជាពលរដ្ឋរួមគ្នាជាចង្កឹះមួយបាច់ ដើម្បីយកជ័យជម្នះពីការបោះឆ្នោតទៅប្តូរនឹងការអភិវឌ្ឍភូមិ ឃុំ ស្រុក ខេត្ត ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ រោងចក្រ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន។

លោកលើកឡើងបែបនេះក្នុងពិធីបុណ្យកតញ្ញូ និងជួបសំណេះសំណាលជាមួយលោកយាយលោកតាដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង ដែលរស់នៅក្នុងឃុំកណ្តៀង និងកោះជុំ ស្រុកកណ្ដៀង នៃខេត្តពោធិ៍សាត់ សរុបជិត១៥០០នាក់ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោកបានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំមកនេះ សមិទ្ធផលក្នុងស្រុកកណ្តៀង និងស្រុកក្រគរ ក៏ដូចជាស្រុកដទៃទៀតនៃខេត្តពោធិ៍សាត់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោក កែវ រតនៈ បានថ្លែងថា ការជួបជុំគ្នាថ្ងៃនេះ គឺជាការផ្តល់ឱកាសមួយឱ្យលោកយាយ លោកតាបានជួបសំណេះសំណាលជាមួយគ្នា និងប្រាស្រ័យទាក់ទងគ្នាក្នុងពិធីបុណ្យកតញ្ញូដឹងគុណចំពោះមនុស្សចាស់ ព្រោះថាមនុស្សចាស់នេះហើយជាបុព្វការីជនដែលបង្កើតឱ្យមាននូវធនធានដ៏មានប្រយោជន៍ ព្រមទាំងផ្តល់ឱ្យមនុស្សជំនាន់ក្រោយនូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ និងបទពិសោធន៍ពីមួយជំនាន់ទៅមួយជំនាន់។

លោកបានថ្លែងទៀតថា ភូមិសាស្ត្រស្រុកកណ្តៀងជាកន្លែងសង្គ្រាមប្រយុទ្ធគ្នាជាមួយខ្មែរក្រហម ប៉ុន្តែឥឡូវនេះយើងបានប្រែក្លាយពីកន្លែងអសន្តិសុខ មកជាកន្លែងសុវត្ថិភាព និងមានការអភិវឌ្ឍជាលំដាប់ ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹកស្អាត ភ្លើងអគ្គិសនី ទំនប់ធារាសាស្ត្រ ជាក់ស្តែងនាពេលខាងមុខ យើងនឹងត្រូវរៀបចំបឹងទន្លេអុំឱ្យមានកន្លែងអង្គុយលេងកម្សាន្ត មានកន្លែងហាត់ប្រាណ និងមានព្រះពុទ្ធរូបដ៏ធំជាងគេបង្អស់ ជាប្រវត្តិសាស្ត្រក្នុងខេត្តពោធិ៍សាត់។

លោកបញ្ជាក់ថា សមិទ្ធផលទាំងអស់នោះ គឺកើតឡើងបានដោយសារប្រទេសជាតិមានសុខសន្តិភាព ហើយសន្តិភាពនេះបានមកពីសម្ដេចតេជោ ហ៊ុន សែន យកជីវិតទៅប្ដូរ ដោយបានសង្គ្រោះប្រទេសជាតិឱ្យរួចផុតពីភ្នក់ភ្លើងសង្គ្រាមនៃរបបបនប្រល័យពូជសាសន៍ ពល ពត ហើយឥឡូវនេះបានសង្គ្រោះពីជំងឺកូវីដ១៩បន្ថែមទៀត។

ក្នុងកាលៈទេសៈជំងឺកូវីដ១៩សព្វថ្ងៃនេះ បើសម្ដេចមិនពុះពាររឿងវ៉ាក់សាំងទេ ម្ល៉េះការជួបជុំគ្នាថ្ងៃនេះ ប្រហែលជាមិនមែនជួបជុំ ដើម្បីសប្បាយនោះទេ គឺប្រហែលជួបជុំគ្នាធ្វើបុណ្យសពផងក៏មិនដឹង។ ថ្វីត្បិតប្រទេសកម្ពុជាយើងតូច និងមានធនធានតិចក៏ពិតមែន ក៏ប៉ុន្តែមានតែប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីតែប៉ុណ្ណោះ ដែលឈានមុខគេក្នុងចំណោមប្រទេសអាស៊ានទាំង១០ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួនបានច្រើនជាងគេបង្អស់ (ទាំងដូសមូលដ្ឋាន និងដូសជំរុញ)៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.