ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងអំណរគុណសម្តេច លោក លោកស្រី ដែលចូលរួមពិធីបុណ្យបញ្ចុះសពមហាឧបាសក កៅ ខេង ដែលបានមរណកាល ក្នុងជន្មាយុ១០៤ឆ្នាំ ដោយជរាពាធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងគ្រួសារសពមហាឧបាសក កៅ ខេង ថ្លែងអំណរគុណដល់សម្តេច ឯកឧត្ដម លោកជំទាវ លោកលោកស្រី ដែលបានចូលរួមពិធីបុណ្យបញ្ចុះសពមហាឧបាសក កៅ ខេង ដែលបានមរណកាលក្នុងជន្មាយុ១០៤ឆ្នាំ ដោយជរាពាធ។

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក កៅ ខុនដារ៉ា និងក្រុមគ្រួសារសពមហាឧបាសក កៅ ខេង បានប្រារព្ធពិធីបុណ្យបញ្ចុះសពមហាឧបាសក កៅ ខេង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រីដោយមានការអញ្ជេីញចូលរួមពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោក លោកស្រី ជាថ្នាក់ដឹកនាំពីស្ថាប័ននីតិបញ្ញត្តិ និតិប្រតិបត្តិ និងតុលាការ រដ្ឋបាលថ្នាក់ក្រោមជាតិ និងឧកញ៉ា អ្នកឧកញ៉ា។

ក្នុងវិយោគកថា ដែលអានដោយលោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកតាមហាឧបាសក កៅ ខេង ត្រូវជាឪពុកឯកឧត្តម កៅ ខុនដារ៉ា ធ្លាប់បានបម្រេីការងារជាបាឡាត់ខេត្តកំពត មន្រ្តីជាន់ខ្ពស់នៅក្រសួងការបរទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមេគយកំពង់ផែភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ កោះកុង ស្វាយរៀង និងក្រុងភ្នំពេញ។

ក្រៅពីបំពេញការងារជាមន្រ្តីដ៏ល្អរបស់ជាតិ លោកតាមហាឧបាសក កៅ ខេង ជាឪពុុក ជាជីតាដ៏ល្អប្រកាន់ខ្ជាប់ដោយព្រហ្មវិហារធម៌ជាម្លប់ដ៏ត្រជាក់ដល់កូនចៅគ្រប់ៗរូប។

លោក កៅ ខុនដារ៉ា តំណាងគ្រួសារសពមហាឧបាសក កៅ ខេង ថ្លែងអំណរគុណដល់សម្តេច លោក លោកស្រី និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោសប្រទានពរជ័យជូន ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសអ្នកចូលរួមទាំងអស់សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.