ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ឯក​ឧត្តមប្រធា​នក្រុមការងា​រនិង​សហការីបា​នបន្តដំណើ​រម​កចូល​រួម​ពិធីអភិ​សេ​កព្រះពុទ្ធដិមា​​ករក្នុងវ​ត្តដូន​មា​ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯក​ឧត្តមប្រធា​នក្រុមការងា​រនិង​សហការីបា​នបន្តដំណើ​រម​កចូល​រួម​ពិធីអភិ​សេ​កព្រះពុទ្ធដិមា​​ករក្នុងវ​ត្តដូន​មា​ស

បន្ទាប់ពីកម្មវិធីសម្ពោធឧបដ្ឋានសាលាក្នុងវត្តស្រែវែងឯកឧត្តមប្រធានក្រុមការងារនិងសហការីបានបន្តដំណើរមកចូលរួមពិធីអភិសេកព្រះពុទ្ធដិមាករក្នុងវត្តដូនមាសក្នុងភូមិដូនមាស ឃុំគោក ស្រុក ខេត្តត្បូងឃ្មុំ។ លោកបានប្រើពេលវេលាខ្លីធ្វើការសំណេះសំណាលជាមួយព្រះចៅអធិការព្រះសង្ឃនិងពុទ្ធិបរិស័ទដែលបានអញ្ជើញមកចូលរួមពិធីនេះផងដែរ។ក្នុងន័យសំខាន់គឺស្នើសុំឲ្យបងប្អូនត្រូវខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផល(ដាំដំណាំ ចិញ្ចឹមសត្វ និងត្រី) ធ្វើយ៉ាងណាត្រូវ ធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងគ្រួសារឲ្យបានគ្រប់គ្រាន់ក្នុងបរិបទនៃវិបត្តិកូវីដ-១៩ នេះ។ ត្រូវប្រកាន់ខ្ជាន់នូវគោលការណ៍ “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” ហើយត្រូវចូលរួមធ្វើអនាម័យក្នុងគ្រួសារ និងក្នុងសង្គមឲ្យបានជាប់ជា ប្រចាំ។ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ។ ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព និងត្រូវចូល រួមថែរក្សា ការពារសុខសន្តិភាពដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ចំពោះក្រុមការងារ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើស្មារតីទទួលខុសត្រូវដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានទាន់ពេលវេលា និងមានប្រសិទ្ធ ភាព ហើយលោកបានគាំទ្រសកម្មភាពមនុស្សធម៌ សកម្មភាពអភិវឌ្ឍមូលដ្ឋានគ្រប់បែបយ៉ាងសំដៅដល់ការ លើកកម្ពស់កម្រិតជីវភាព ធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតរៀងទៅ។ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា ឯកឧត្តមប្រធានក្រុមការងារ និងសហការី បានចូលរួមបរិច្ចាកថវិកាសរុបចំនួន៤០លានរៀលថែមទៀតទុកសម្រាប់បង្ហើយឧបដ្ឋានសាលាដែលកំពុងកសាង។ ដោយឡែក ពុទ្ធិបរិស័ទដែលមានវត្តមាន ម្នាក់ៗទទួលបានថវិកា២០ ០០០រៀលផងដែរ៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.