ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

លោកបណ្ឌិត ជា ចាន់តូ ផ្តល់រង្វាន់ម៉ូតូលើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន៤១នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ខេត្តកំពង់ធំ បានផ្តល់រង្វាន់ម៉ូតូលើកទឹកចិត្តដល់សិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A ចំនួន៤១នាក់ រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ជា ចាន់តូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរាយការណ៍ជូនជ្រាបខាងដើម។ សមិទ្ធផលដ៏ធំធេងនេះ បានមកពីការខិតខំប្រឹងប្រែងរបស់លោក នាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតទាំងអស់ព្រមទាំងអាណាព្យាបាលដែលបានលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជាអ្នកផ្តល់ការ អប់រំ ទូន្មាន បណ្តុះបណ្តាល ផ្សព្វផ្សាយទាំងចំណេះដឹង ចំណេះធ្វើទាំងបែប វិទ្យាសាស្រ្ត សង្គមសាស្រ្ត ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត ភូមិសាស្រ្ត សេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងសីលធម៌ ។ល។ ក្នុងឆន្ទ:អភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សីនិងជាឆ្អឹងខ្នងក្នុងការកសាង និងអភិវឌ្ឍប្រទេស ជាតិនាពេលអនាគត។

លោកបានបន្តទៀតថា លទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ដែលក្មួយៗសម្រេចនាពេលថ្មីៗនេះ គឺបានមកពីការខិតខំរបស់ក្មួយៗ មាតា បិតា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាពិសេស រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយរដ្ឋមន្រ្តី បានការពារសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមពេញលេញបង្កលក្ខណល្អប្រសើរដល់ក្មួយៗបានចូលរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ ដើម្បីកសាងសមត្ថភាពខ្លួនឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ និង រួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

លោកបានសង្កត់ធ្ងន់ថាសញ្ញាបត្ររបស់ក្មួយៗនាពេលនេះគឺជាជោគជ័យបឋមក្នុងជីវិតការសិក្សាផ្ទុយទៅវិញនៅមានសញ្ញាបត្រជាច្រើនទៀតដែលក្មួយៗត្រូវតែស្វែងរក និងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ខ្លួនយើង របស់គ្រួសារ និងសង្គមជាតិ។

ក្នុងនោះលោកបានដាស់តឿនដល់ក្មួយៗត្រូវខិតខំរៀនសូត្រ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវច្បាប់ វិន័យរបស់សាលា ត្រូវប្រកាន់ខ្ជាន់នូវសីលធម៌ វិន័យត្រឹមត្រូវល្អ អំណត់ អត់ធន់តស៊ូរៀនសូត្រ និងស្រាវជ្រាវ ត្រូវចៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ។ ត្រូវខិតខំរៀនសូត្រអំពីច្បាប់សំខាន់ៗរបស់ជាតិ ដើម្បីប្រែក្លាយជាពលរដ្ឋមួយរូបមានសណ្ដាប់ធ្នាប់សាធារណៈល្អ មានវិន័យ សីលធម៌ល្អ។

សិស្សានុសិស្សបានសម្ដែងនូវការសប្បាយចិត្តរីករាយហើយក្នុងនោះក៏បានបង្ហាញពីអារម្មណ៍និងបទពិសោធន៍មួយចំនួនដើម្បីចែកជូនដល់សិស្សានុសិស្សដទៃទៀតសូមឲ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អនិងសូមអំពាវនាវដល់មាតាបិតាសូមជួយតាមដានការសិក្សាកូន ដោយមានការបង្ហាត់បង្ហាញនិងជួយទំនុកបំរុងព្រមទាំងផ្តល់ឳកាសឲ្យកូនបានសិក្សារៀនសូត្របានចប់ចុងចប់ដើម។

ជាមួយគ្នានេះដែរលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំខេត្តកំពង់ធំ បានបញ្ជាក់ថា ការប្រឡងឆ្នាំនេះសិស្សជាប់និទ្ទេសAមានការកើនឡើងបើធៀបនិងឆ្នាំមុនៗ ក្នុងឆ្នាំ២០២១មានបេក្ខជនចុះឈ្មោះចំនួន៤៨៣៦នាក់ បេក្ខជនមកប្រឡងចំនួន៤៦៥១នាក់ បេក្ខជនប្រឡងជាប់៣២៤៥នាក់ ក្នុងនោះនិទ្ទេស A=៤១នាក់ B=១៤៧នាក់ C=៤៨៥នាក់D=១១៣៧នាក់ E=១៤៣៥នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.