ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបិរស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា នៅវត្តសាមគ្គីគិរីស្ទឹងឆាយ នៅស្រុកកំពង់សីលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបិរស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា នៅវត្តសាមគ្គីគិរីស្ទឹងឆាយ នៅស្រុកកំពង់សីលា

ខេត្តព្រះសីហនុ÷ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបិរស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា នៅវត្តសាមគ្គីគិរីស្ទឹងឆាយ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយនឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច។ ជាពិសេសក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ សម្តេចតេជោ បានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតចំពោះគោលនយោបាយស្រោចស្រពវ៉ាក់សាំងដល់ប្រជាពលរដ្ឋនូវទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបន្តឱ្យដឹងទៀតថា ដោយសារតែគោលនយោបាយនេះទទួលបានជោគជ័យ ទើបយើងបានឃើញមានអ្នកមកចូលរួមនឹងជោគជ័យរបស់យើង ដោយបានផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់មកឱ្យយើង ព្រោះយើងបានធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ។ ប្រសិនបើសម្តេចតេជោ មិនបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយការទទួលខុសត្រូវតាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យក្នុងការអារកាត់បានរហ័សទាន់ពេលវេលាទេនោះ គឺវិនាសកម្មនឹងមានសភាពធំធេង និងច្រើនលើសលប់ពីអ្វីដែលបានកើតឡើង។ ឥឡូវនេះ យើងបានឈានទៅដល់ការចាក់វ៉ាក់សាំងដុសជំរុញ ដើម្បីឳ្យគ្រប់ និងជួយបង្កើននូវភាពស៊ាំ បន្ថយការឈឺធ្ងន់ និងបន្ថយការឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់យើង។ ចំណុចពិសេសរបស់រាជរដ្ឋាភិបាលយើង គឺប្រកាន់យកគោលនយោបាយចាក់វ៉ាក់សាំង និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏សូមអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យទៅចាក់វ៉ាក់សាំង ក៏ដូចជាដូសជំរុញលើកទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមបានក្រើនរម្លឹកថា ទោះបីជាយើងមានវ៉ាក់សាំងក៏ដោយ ក៏យើងត្រូវអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលនូវវិធាន «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ទើបអាចការពារយើងបានទាំងអស់គ្នា ជាពិសេសនៅអំឡុងពេលដែលមេរោគបម្លែងថ្មី អូមីក្រុង ដែលកំពុងរាតត្បាតនាពេលបច្ចុប្បន្ននេះ។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា យើងមិនចង់ឃើញការបាត់បង់ជីវិតទេ ព្រោះប្រទេសយើងធ្លាប់ងើបពីសង្គ្រាម ហេតុនេះរាល់ជីវិតយើងជាកូនខ្មែរ យើងត្រូវតែថែរក្សា។

គួររម្លឹកឱ្យដឹងថា ពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តសាមគ្គីគិរីស្ទឺងឆាយ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាតំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការទ័ពជើងគោក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ពព្រះសីហនុ ស្រុកកំពង់សីលា កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.