ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

អភិបាលខេត្តត្បូងឃ្មុំ កោតសរសើរមន្ទីរកសិកម្មខេត្ត ដែលខិតខំជំរុញឲ្យផលិតកម្មវិស័យកសិកម្ម ទទួលបានដល់៤៩០លានដុល្លា ចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត ក្នុងឆ្នាំ២០២១កន្លងទៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តត្បូងឃ្មុំ កោតសរសើរមន្ទីរកសិកម្មខេត្ត ដែលខិតខំជំរុញឲ្យផលិតកម្មវិស័យកសិកម្ម ទទួលបានដល់៤៩០លានដុល្លា ចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត ក្នុងឆ្នាំ២០២១កន្លងទៅ

     

ត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំដែលជំរុញឲ្យមានកំណើនគ្រប់មុខផលិតកម្មកសិកម្មដែលតម្លៃផលិតកម្មកសិកម្មទាំងមូលក្នុងខេត្តមានរហូតដល់៤៩០លានដុល្លាអាមេរិកនៅឆ្នាំ២០២១កន្លងមកនេះ។

មានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២នៅសាលាខេត្តត្បូងឃ្មុំក្នុងឳកាសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណនិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំឆ្នាំ២០២១និងទិសដៅអនុវត្តឆ្នាំ២០២២របស់មន្ទីរកសិកម្មខេត្ត។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសាលាខេត្តមន្ទីរ–អង្គភាពជុំវិញអភិបាលក្រុង–ស្រុកថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរកសិកម្មខេត្តព្រមទាំងអ្នកពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងបញ្ជាក់ថាសមិទ្ធផលជាច្រើននៃវិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំបានចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្តក្នុងឆ្នាំ២០២១កន្លងទៅនេះគឺមិនអាចខ្វះបានពីការចូលរួមសហការគាំទ្រចូលរួមពីរដ្ឋបាលក្រុងស្រុកឃុំសង្កាត់មន្ទីរអង្គភាពពាក់ព័ន្ធវិស័យឯកជនសហគមន៍កសិកម្មជាពិសេសបងប្អូនប្រជាកសិករនោះទេ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានជំរុញឲ្យមន្ទីរកសិកម្មខេត្តរួមទាំងអ្នកពាក់ព័ន្ធទាំងអស់បន្តសហការគាំទ្រទាំងស្មារតីថវិកាសម្ភារៈនិងការចូលរួមគ្រប់រូបភាពទាំងអស់ជួយសម្រួលបងប្អូនប្រជាកសិករបន្តលើកកម្ពស់វិស័យកសិកម្មក្នុងខេត្តឲ្យកាន់តែមានកំណើនបន្ថែមក្នុងគោលដៅបង្កើនការដាំដុះនិងផលិតកម្មសត្វក្នុងស្រុកដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

បើតាមរបាយការណ៍របស់លោកហេងពិសិដ្ឋប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំឲ្យដឹងថានៅឆ្នាំ២០២១ផលិតកម្មកសិកម្មរួមមាន៖

–អនុវិស័យដំណាំផ្តល់បរិមាណផល១៥១២៦០០តោនមានតម្លៃផលិតកម្មទំហំ២៧៥លានដុល្លាអាមេរិក។

–អនុវិស័យកៅស៊ូផ្តល់បរិមាណផល(ជ័រស្ងួត) ៨១៦០០តោនមានតម្លៃផលិតកម្មទំហំ១២២លានដុល្លាអាមេរិក។

–អនុវិស័យផលិតកម្មសត្វផ្តល់បរិមាណផល១៩៧៦០តោនមានតម្លៃផលិតកម្មទំហំ៥៨លានដុល្លាអាមេរិក។

–អនុវិស័យជលផលផ្តល់បរិមាណផល១៦៦០០តោនមានតម្លៃផលិតកម្មទំហំ៣៤លានដុល្លាអាមេរិក។

–អនុវិស័យផលិតកម្មសត្វមានសត្វសរុបប្រមាណ២៧៣១៦០០ក្បាលដែលផ្តល់បរិមាណផលប្រមាណ១៩៧៦៣តោនមានតម្លៃផលិតកម្មទំហប្រមាណ៥៧,១៥លានដុល្លាអាមេរិក។   

 
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.