ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ឧក្រិដ្ធជនប្រើល្បិចដើម្បីប្រយោជន៍ផ្ទាល់ខ្លួន កៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ព្រៃព្រះរការ ក្នុងឃុំ កំពុងស្រឡៅ ស្រុក ឆែប ខេត្តព្រះវិហារ ជារៀងរាល់ថ្ងៃយប់ដោយមិនរំខានមន្ត្រីជំនាញពាក់ព័ន្ធឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តព្រះវិហារ)÷ប្រភពពីមន្ត្រីនិងប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌យើងឲ្យដឹងថានៅក្នុង ឃុំ ស្រុកកំពុងឡៅ ស្រុក ឆែប ខេត្តព្រះវិហារ។

បច្ចុប្បន្នមានក្រុមឧក្រឹដ្ឋជនកៀងគរឲ្យពលរដ្ឋចូលកាប់ព្រៃព្រះរកា នឹងបំផ្លិចបំផ្លាញស្ទើរគ្មានសល់។បើតាមប្រភពច្បាស់ការពីកម្លាំងការពារព្រំដែនសព្វថ្ងៃម្នាក់គាត់ប្រាប់ថា បើខាងបរិស្ថានវិញចាប់តែគោយន្តដឹកឈើបន្តិចបន្ទួចទេ។

ចំណែកឡានកង់ដប់បែនដាក់មួយដង ២០ទៅ៣០គីប ដឹករៀងរាល់ថ្ងៃយប់មិនហានបង្ក្រាបទេគឺឈរសម្លឹងមើលយកតែលុយដាក់ហោប៉ាវតែប៉ុណ្ណោះ។ចំណែកអ្នកឈចាំទិញឈើក្នុងព្រៃព្រះរកាគេស្គាល់ឈ្មោះថា ឡេង ធារ៉ា ដែរល្បីល្បាញជាយូរឆ្នាំមកហើយពេលនេះកំពុងធ្វើសកម្មភាពយ៉ាងសប្បាយជាមួយនឹងជំនាញថ្នាក់ខេត្តទាំងមូលផងដែរ។

បញ្ជាក់ចំនុចដែរគេកាប់យកឈើព្រៃព្រះរកា គឺនៅចំនុច ស្រែឡាវស្រែខ្មែរ និងក្បាល់ដំរី ស្រែម្អម ស្ថិតនៅក្នុង ឃុំ  កំពុងស្រឡៅ១ ស្រុក ឆែប ខេត្តព្រះវិហារ ហើយកន្លែងស្ទុបឈើចាំលើកដាក់ឡានរៀងរាល់ថ្ងៃយប់នៅក្បែរភូមិ កាំកឿត ឃុំ កំពង់ស្រឡៅ១ ស្រុក ឆែប ខេត្តព្រះវិហារ។បើតាមស្លាកសញ្ញាហាមឃាត់នៅក្នុងព្រៃព្រះរកានឹងព្រៃឡង់គឺមិនអោយកាប់បំផ្លិតផ្លាញព្រៃ។បើ
គម្រោងUSAIDព្រៃឡង់បៃតង)ក្នុងតំបន់ការពារធម្មជាតិ
ជនទាំងឡាយណាល្មើសនឹងបំរាមក្នុងតំបន់ការពារធម្មជាតិគឺជាអំពើល្មើសច្បាប់ដែលត្រូវជាប់(ពន្ធនាគារ)ពី១ឆ្នាំ ដល់ ៥ឆ្នាំ និង/ឬពិន័យជាប្រាក់ពី១៥.០០០.០០០រៀលដល់១៥០.០០០.០០០រៀល។ជាក់ស្តែងកាលយប់ពីថ្ងៃទី ២២ ខែ គុម្ភះ ឆ្នាំ២០២២ក្រុមបងប្អូនអ្នកសារព័ត៌មានយើងទៅដល់ចំនុចខាងលើពិតជាបានឃើញដូចបងប្អូនប្រជាពលរដ្ឋ និងកម្លាំងការពារព្រំដែនប្រាប់យ៉ាងពិតប្រកដមែន។ហើយប្រភពមួយចំនួនទៀតលើកឡើងថាក្នុងនោះក៏មានក្រុមហ៊ុនមួយឈ្មោះ(ដោន)ក៏ជាអ្នកចាំទទួលទិញឈើខុសច្បាប់ទាំងនោះចូលក្រុមហ៊ុនដែរ។

ហើយកន្លងមកអង្គភាពសារព័ត៌របស់យើងខ្ញុំតែងតែផ្តល់ព័ត៌មានបទល្មើសជាច្រើនដងជូនអាជ្ញាមូលដ្ឋានដែរ តែគ្មានចំណាត់ការសោះឡើយ។ទាំងនេះគួរបញ្ជាក់បានថា អាជ្ញាធរនិងជំនាញមិនបានសហការ នឹងបញ្ជាក់បានពីការមិនចូលរួមអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងមិនបំពេញតួនាទីក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវដែរកំពុងកើតមានបទល្មើស។

ចំណែកឯការចរាចរណ៍លេខ០៥តម្រែលតម្រុងរបស់រាជរដ្ឋាភិបាលគឺប្រគល់ឲ្យលោកអភិបាលខេត្តជាប្រធានទទួលបន្ទុកបង្ក្រាបធនធានធម្មជាតិដែរក្នុងខេត្តព្រះវិហារមានឯកឧត្តម ប្រាក់សុវណ្ណ អភិបាលនៃគណអភិបាលខេត្តជាប្រធានតែគ្មានប្រសិទ្ធឡើយ ប្រហែលជាជនល្មើសទាំងនោះមានមន្តអាគមន៍អ្វីអាចបិទបាំងមិនឲ្យឯកឧត្តមដឹង។ជាចុងក្រោយសូមសុំពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយុទ្ធពលខេមរៈមិននិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែរជាប្រធានគណកម្មាធិការជាតិបង្ក្រាបធនធានធម្មជាតិសូមឯកឧត្តមដាក់កាសើបអង្កេតផងទានបើពុំដូចច្នោះទេ ព្រៃព្រះរកានិងព្រៃឡង់នឹងត្រូវរលាយថ្ងៃខាងមុខជាក់ជាពុំខានឡើយ។ហើយអង្គភាពរបស់យើងខ្ញុំរងចាំការបំភ្លឺពីការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើរបស់ក្រុមហ៊ុនរៀងរាល់ម៉ោងធ្វើការ។រិះគនក្នុងន័យស្ថាបនាគ្មានចេតនាជាន់ពន្លិចបុគ្គលជាមួយឡើយ៕សូមអរគុណ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.