ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យការសាងសង់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថៃ្ងទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

កាលពីចុងឆ្នាំ២០២១ រដ្ឋាភិបាល និងប្រជាជនចិន បានផ្ដល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ ដើម្បីសាងសង់អគារ និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ។ អគារ និងទីលានបាញ់គ្រាប់ពិត ត្រូវបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ទីតាំងនេះការសាងសង់ត្រូវបានចែកជា ៥ជំហានដូចតទៅ៖

* ជំហានទី១៖ ការរៀបចំប្រព័ន្ធផ្លូវតភ្ជាប់ពីផ្លូវលេខ៤៤ មកមជ្ឈមណ្ឌល និងផ្លូវក្នុងមជ្ឈមណ្ឌល ព្រមទាំងរៀបចំប្រព័ន្ធលូរំដោះទឹកគ្រប់ប្រភេទ ក្នុងនោះផ្លូវកៅស៊ូមានប្រវែង ៣៣,១៤៥គីឡូម៉ែត្រ ផ្លូវក្រាលក្រួសក្រហមប្រវែង ៥៣,៩០០គីឡូម៉ែត្រ។ ជីកនិងធ្វើទំនប់បង្អៀរ ព្រមទាំងស្ថាបនាអាងចម្រះទឹកស្អាត តបណ្តាញអគ្គិសនី សាងសង់អគារពហុសិក្សា, អគារស្នាក់នៅ, ផ្ទះបាយ, បន្ទប់ទឹក, បង្គន់អនាម័យ, អគារវេទិកា, ទីលានហ្វឹកហាត់ និងទីលានកីឡា។

* ជំហានទី២៖ ចាប់ពីឆ្នាំ២០១៨ ដំណើរការសាងសង់អគារស្នាក់រឹងមាំ អគារទីចាត់ការ ផ្ទះភ្ញៀវ ផ្ទះបុគ្គលិក គិលានដ្ឋាន ប្រព័ន្ធឃ្លាំង រោងដាក់រថយន្ត រថពាសដែក ព្រមទាំងជីកធ្វើទំនប់ទឹក ស្ថាបនាអាងចម្រះទឹកស្អាតទី២។

* ជំហានទី៣៖ គឺការជីក និងសម្រួលដីទំហំ ១០៥ហិកតា សម្រាប់សាងសង់ទីលានបាញ់ និងកសាងអគារហ្វឹកហាត់តាមប្រព័ន្ធបច្ចេកទេស SIMULATION នាពេលនេះ។ កិច្ចការដែលយើងប្រារព្ធនេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ការដ្ឋាននៃសំណង់នេះនឹងរួមចំណែកសំខាន់បន្ថែមទៀត ដល់ការកសាងសមត្ថភាពការពារជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់កម្ពុជាផ្ទាល់ផង ហើយក៏ជាការត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាបាញ់កាំភ្លើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ធ្វើម្ចាស់ផ្ទះរៀបចំបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាន ដែលជាកាតព្វកិច្ចសមាជិកអាស៊ាននីមួយៗនោះថែមទៀត។

* ជំហានទី៤៖ នឹងបន្តរៀបចំសាងសង់មណ្ឌលពិព័រណ៍ពហុបច្ចេកទេស។

* ជំហានទី៥៖ សាងសង់ទីលានសម្រាប់បម្រើការលំហាត់ថ្នាក់យុទ្ធវិធី ថ្នាក់វរសេនាតូច អនុសេនាធំ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.