ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះម្តាយចំនួន ១០៤នាក់ មកពី ៤ឃុំ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះម្តាយចំនួន ១០៤នាក់ មកពី ៤ឃុំ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ស្ត្រីមានផ្ទៃពោះ និងស្ដ្រីបំបៅកូនដោយទឹកដោះម្តាយចំនួន ១០៤នាក់ មកពី ៤ឃុំ ក្នុងស្រុកកំពង់សីលា បានទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន៖ ឃុំអូរបាក់រទេះ ២៤នាក់
ឃុំកំពង់សីលា ៣២នាក់
ឃុំចំការហ្លួង ២៤នាក់
និងឃុំស្ទឹងឆាយ ២៤នាក់។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអានសារលិខិតសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតាទារក និងកុមារថ្ងៃទី២១ កុម្ភៈ ២០២២ ក្រោមប្រធានបទ “ពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ” ។ ដូច្នេះយើង ត្រូវរួមគ្នា ដើម្បីពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយឱ្យបានគ្រប់គ្នា ព្រោះការចាក់វ៉ាក់សាំងនេ វាជួយបង្ការការឆ្លងជំងឺកូវីដ-១៩ ឬប្រភេទវីរុសបំលែងថ្មី (អូមីក្រុង) ប្រសិនឆ្លងវាមិនធ្ងន់ធ្ងរបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត។ ស្របជាមួយនឹងប្រធានបទ នៃទិវាជាតិសុខភាពមាតាទារក និងកុមារឆ្នាំ២០២២ នេះ លើកទឹកចិត្តស្ត្រីឱ្យទៅទទួលបានការពិនិត្យថែទាំសុខភាព ចាប់ពីពេលពពោះ រហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនត្រូវបន្តថែទាំសុខភាពទាំងម្ដាយ ទាំងកូនរហូតដល់កូនមានអាយុពីរឆ្នាំ។ ក្នុងបរិបទ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។
១.ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះឱ្យបាន ៤ដងតាម ពេលវេលានិងទទួលថ្នាំជីវជាតិដែក
២.ទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ៣.បំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគាត់ ចាប់ពីទារកកើតរហូតដល់អាយុ ៦ខែ ៤. ស្ត្រីមានផ្ទៃពោះ ស្រី្តជាមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣.ការពារ ៣.កុំ នឹងទៅទទួលវ៉ាក់សាំងបង្ការជឺកូវីដ-១៩ តាមវេននិងកាលកំណត់។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកអាណិតអាសូរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ជូនចំពោះបងប្អូនចូលរួម ព្រមទាំងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីដែលចូលរួមចំនួន ១០៤នាក់ មកពី ៤ឃុំ ក្នុងស្រុកកំពង់សិលា ក្នុងម្នាក់ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួ ទឹកត្រី១យួរ ឃីតមួយកញ្ចប់ (សារុង១ ក្រមា១ ភួយ១ ម៉ង១) ម៉ាសមួយកញ្ចប់ ជែលមួយដប និងថវិកា ១០ម៉ឺនរៀល។ ចំណែកស្ត្រីមានផ្ទៃពោះ និងស្រ្តីមានទារកក្រោម ៣ខែ ចំនួន ៣២នាក់ ទទួលបានឃីតទារកមួយកញ្ចប់ផងដែរ៕

ដោយអ្នកស្រី មាស

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.