ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចុះពិនិត្យឧបករណ៍សម្ភារបច្ចេកទេសដែលបម្រើឱ្យការផ្សាយ វិទ្យុ និងហ្វេសប៊ុក នៅមន្ទីរព័ត៌មានខេត្តរតនគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញពិនិត្យមើលឧបករណ៍សម្ភារបច្ចេកទេសដែលបម្រើឱ្យការផ្សាយ វិទ្យុ FM៨៩.៥ និងហ្វេសប៊ុកផេកទូរទស្សន៍ (ទខរគ) នៃមន្ទីរព័ត៌មាន ខេត្តរតនគិរី។

លោកកុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី បានគោរពជម្រាបជូនលោករដ្ឋមន្រ្តីថា ក្នុងនាមជាសេនាធិការឱ្យក្រសួង ក៏ដូចរដ្ឋបាលខេត្ត លើវិស័យព័ត៌មាន មន្ទីរបានដំណើរការផ្សព្វផ្សាយតាមវិទ្យុ FM៨៩.៥, តាមហ្វេកប៊ុកទូរទស្សន៍ (ទខរគ) ហ្វេសប៊ុកផេក មន្ទីរព័ត៌មាន និងហ្វេសប៊ុកផេកទីភ្នាក់ងារសារព័ត៌មាន (AKP) នូវព្រឹត្តិការណ៍ជាតិធំៗ និងព័ត៌មានថ្នាក់ដឹកនាំជាតិ, ព័ត៌មានថ្នាក់ដឹកនាំខេត្ត ព័ត៌មានសន្តិសុខសង្គមជាដើម។ ជាពិសេសរាល់ព័ត៌មានសំខាន់ៗបានបកប្រែផ្សាយជាភាសាបងបងប្អូនជនជាតិដើមភាគតិចព្រៅ គ្រឹង ចារ៉ាយ និងទំពួន ផងដែរ។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារៈកិច្ច បានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្ថែមទៀត ធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តកាន់តែមានគុណភាព និងប្រកបដោយវិជ្ជាជីវៈដែលអាចទទួលយកបាន ពីអ្នកស្តាប់ និងទស្សនា។

បន្ទាប់មកក្នុងថ្ងៃដដែលនេះផងដែរ លោករដ្ឋមន្រ្ដី និងគណៈប្រតិភូ ក៏បានធ្វើដំណើរទៅទស្សនានៅរមណីយដ្ឋាន បឹងលំកុដ ដែលស្ថិតនៅឃុំសេដា ស្រុកលំផាត់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.