ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

លោក សុខ ពេញវុធ ចាត់បញ្ជាឲ្យលោក ចាប ឌីណា ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងកត់ឆ្នោតវៀតណាមក្នុងផ្សារចាស់

លោក សុខ ពេញវុធ ចាត់បញ្ជាឲ្យលោក ចាប ឌីណា ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងកត់ឆ្នោតវៀតណាមក្នុងផ្សារចាស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក សុខ ពេញវុធ ចាត់បញ្ជាឲ្យលោក ចាប ឌីណា ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងកត់ឆ្នោតវៀតណាមក្នុងផ្សារចាស់

(ភ្នំពេញ)៖នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥:៣៤នាទី ដោយទទួលបាននូវការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំង លបលួចបើកល្បែងស៊ីសងខុសច្បាប់ (មានអាជ្ញាប័ណ្ណឆ្នោតខ្មែរ បង្កប់ឆ្នោតវៀតណាម) ស្ថិតនៅតូបលេខ ១៤ ក្នុងទីរួមផ្សារចាស់ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖
តាមការពិនិត្យជាក់ស្ដែង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ពិនិត្យឃើញថា៖ លោកស្រី គួង ឆេងហាក់ ម្ចាស់តូបលេខ ១៤ មានមុខរបរ លក់ទៀនធូប បានប្រព្រឹត្តលបលួច កត់ឆ្នោតវៀតណាមខុសច្បាប់ ដែលមានវត្ថុតាងជាក់ស្ដែងរួមមាន៖
១. វិញ្ញាបនបត្របញ្ជាក់ផ្តល់សិទ្ធិលក់ ចំនួន ០១ច្បាប់ ឈ្មោះ គួង ឆេងហាក់ របស់ក្រុមហ៊ុន ឌ្រីមវីន ខបភើរេសិន បានប្រគល់សិទ្ធិលក់ឆ្នោត ៥ខ្ទង់ ( 5D ) ជាមួយរង្វាន់លួងចិត្ត ៤ខ្ទង់, ៣ខ្ទង់ និង ២ខ្ទង់ ចុះនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ កាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ សម្រាប់តែឆ្នោតរបស់ក្រុមហ៊ុន ឌ្រីមវីន ខបភើរេសិន តែប៉ុណ្ណោះ។
២. ក្ដាបង្ហាញលទ្ធផលឆ្នោតខ្មែរ ចំនួន ០១
៣. សៀវភៅបញ្ជីឆ្នោត
៤. កន្ទុយសម្រាប់កត់ឆ្នោតមួយចំនួន (ក្រដាសសម្រាប់កត់)
៥. ម៉ាស៊ីនសម្រាប់កត់ឆ្នោតវៀតណាម ពណ៌ស ចំនួន ០១គ្រឿង
៦. ម៉ាស៊ីនសម្រាប់កត់ឆ្នោតខ្មែរ ចំនួន ០១គ្រឿង
៧. ម៉ាស៊ីនគិតលេខ ចំនួន ០១គ្រឿង
៨. ទូរស័ព្ទដៃ ចំនួន ០២គ្រឿង
៩. លុយខ្មែរ ចំនួន ១,០០០,០០០រៀល។
គណៈកម្មការផ្សារចាស់ បានសម្រេចដកហូតវត្ថុតាង និង បញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.