ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

សមត្ថកិច្ចនគរបាលបង្រ្កាបករណី​ល្បែងភ្នាល់ជល់មាន់មួយករណី​នៅស្រុកសង្កែឃាត់ខ្លួនអ្នក​ប្រព្រឹត្តចំនួន០៧នាក់អនុវត្តតាមច្បាប់

សមត្ថកិច្ចនគរបាលបង្រ្កាបករណី​ល្បែងភ្នាល់ជល់មាន់មួយករណី​នៅស្រុកសង្កែឃាត់ខ្លួនអ្នក​ប្រព្រឹត្តចំនួន០៧នាក់អនុវត្តតាមច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ថ្ងៃ​ ពុធ​ ៧រោច​ ខែ​មាឃ​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.​២៥៦៥​ត្រូវនឹងថ្ងៃទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២២​ វេ​លា​ ម៉ោង​ ១៤និ​ង​​៤០​ នាទី​ នៅ​ចំណុច​​ចំការ​ក្រូច​ឆ្មា​ស្ថិតក្នុងភូមិ​សំរោងកោង​ ឃុំ​អូរដំបង​១​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូច​យោបល់លោក​វរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរ​បាល​ព្រហ្មទណ្ឌ​ និង​ដោយបានការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ផងនោះ​ លោក​វរ​សេនី​យ៍ឯក​ ឈឿង​ គឹមសុង​នាយការិយា​ល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​ បាន​ដឹកនាំ​កម្លាំង​ ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​(​ ភ្នាល់​មាន់ជល់​)​ ០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​ ០៧​នាក់​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បីសាកសួរស្រាវ​ជ្រាវ ។
-*វត្ថុតាងដកហូត​រួម​មាន​ ៖​
-​ មាន់​ជល់​ចំនួន​ ០២​ ក្បាល​
-​ ជញ្ជីង​សម្រាប់​ថ្លឹង​មាន់ជល់​ចំនួន​ ០១​
-​ សង្វៀន​សម្រាប់​ជល់​មាន់​ចំនួន​ ០២​
-​ ឆ្នាំង​ដាំទឹក​សម្រាប់​ស្អំមាន់​ជល់​ចំនួន​ ០១​
-​ ម៉ូតូ​ចំនួន​ ០២​ គ្រឿង​

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការសាក​សួរស្រាវជ្រាវ​និងចាត់ការបន្ត​តាមនីតិវិធី​ ច្បាប់៕(រូបភាពនគរបាលផែនការងារនគរបាលព្រហ្មទ័ណ្ឌ/គឹមសុង)By kosal!@@@

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.