ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ម៉ូតូសិស្សសាលាចេញពីរៀន បុកបុរសចំណាស់ម្នាក់ដើរឆ្លងផ្លូវរងរបួស៣នាក់

ម៉ូតូសិស្សសាលាចេញពីរៀន បុកបុរសចំណាស់ម្នាក់ដើរឆ្លងផ្លូវរងរបួស៣នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសជើងឆ្វេង ត្រូវបានគេឱ្យចូលទៅលាងរបួសនៅក្នុងគ្លីនិកឯកជន ក្បែរកន្លែងកើតហេតុ ខណ:គាត់ចុះពីលើរថយន្តទៅទិញថ្នាំលេប លុះដើរឆ្លើងផ្លូវទៅកន្លែងចតរថយន្តវិញ ស្របពេលដែលសិស្សសាលាកំពុងចេញពីរៀន បណ្តាលឱ្យបុកដួលរងរបួសទាំង៣នាក់តែម្តង។
ហេតុការណ៍ម៉ូតូសិស្សសាលាបុកបុរសចំណាស់ដើរឆ្លើងផ្លូវរងរបួសទាំង៣នាក់នេះ បានកើតឡើងនៅវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ ៥៧ ក្នុងភូមិអូរតាពុកលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ បុរសចំណាស់រងគ្រោះដែលដើរឆ្លើងផ្លូវថ្នល់ត្រូវម៉ូតូសិស្សសាលាបុក មាន ឈ្មោះ អៅ ណែត ភេទប្រុស អាយុ៦០ឆ្នាំ រងរបួសជើងឆ្វេង រស់នៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។ ចំណែកសិស្សសាលាដែលបើកម៉ូតូបុកបុរសចំណាស់ មាន ឈ្មោះ ណាប់ ភីណូ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស រងរបួសជើងស្រាល ជាអ្នកបើកបរម៉ូតូម៉ាកធូដេ(Today) ពណ៌សពាក់ ស្លាកលេខ ប៉ៃលិន 1C- 4167 រងការខូចខាតស្រាល និងអ្នករួមដំណើរ មាន ឈ្មោះ លី សុឈិង ភេទប្រុស អាយុ១៦ឆ្នាំ រងរបួសស្រាល ជាសិស្ស ទាំងពីរនាក់រស់នៅក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញបុរសចំណាស់ម្នាក់ ជិះរថយន្តក្នុងទិសដៅពីលិចទៅកើត រួចក៏បត់ឆ្វេងចតឈប់នៅក្បែរចិញ្ចើមផ្លូវ រួចក៏ដើរឆ្លងផ្លូវទៅទិញថ្នាំពេទ្យនៅម្ខាងផ្លូវផ្នែកខាងឆ្វេងដៃ លុះគ្រូពេទ្យផ្សំថ្នាំរួចរាល់ ក៏ដើរត្រឡប់មកកន្លែងរថយន្តវិញ ស្របពេលដែលសិស្សសាលា ចេញពីរៀន ដោយបើកបរក្នុងទិសដៅពីលិចទៅកើតដូចគ្នា លុះគាត់ដើរឆ្លងផុតម៉ូតូផ្សេង ស្រាប់តែម៉ូតូ សិស្សរងគ្រោះមើលមិនឃើញ ព្រោះបាំងនឹងម៉ូតូខាងមុខ ក៏វាក់ជាមួយនឹងបុរសចំណាស់ បណ្តាលឱ្យបុ កពេញទំហឹងដួលប្រាវរងរបួសទាំង៣នាក់តែម្តង។
ក្រោយពេលកើតហេតុ បុរសចំណាស់ និងក្មេងរងរបួសបានទៅលាងរបួសនៅគ្លីនិកក្បែរកន្លែង កើតហេតុ រីឯម៉ូតូត្រូវបាននគរបាលលើកយកទុកនៅក្បែរចិញ្ចើមផ្លូវ ដើម្បីធ្វើការដោះស្រាយ៕( ដោយ ៖ នីយ៉ា)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.