ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលជំនួបរវាងគណៈកម្មកាទី៧ ជាមួយក្រសួងអប់រំ

រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលជំនួបរវាងគណៈកម្មកាទី៧ ជាមួយក្រសួងអប់រំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូគណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសហការី ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩»។

កិច្ចប្រជុំនាថ្ងៃនេះ ត្រូវបានរៀបចំឡើងអនុលោមតាមមាត្រា៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ ៣៤ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលអនុញ្ញាតឲ្យគណៈកម្មការទី៧ បំពេញតួនាទី ភារកិច្ចក្នុងនាមជាសេនាធិការជូនរដ្ឋសភា ដើម្បីតាមដានត្រួតពិនិត្យសកម្មភាពការងាររបស់ក្រសួងទទួលបន្ទុកដោយផ្អែកលើរដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយ និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការបង្ហាញពីលទ្ធផលនៃជំនួប៖

 

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានលើកទឹកចិត្តឲ្យសាធារណជនជាប្រជាពលរដ្ឋគ្រប់ៗរូប ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការកើតឡើងនៃអត្រាឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។

លោកបានលើកឡើងថា «កត្តាកំណត់អត្រានៃការឆ្លងជំងឺកូវីដ-១៩ គឺអាស្រ័យលើការយកចិត្តទុកដាក់ និងភាពប្រុងប្រយ័ត្នរបស់យើងម្នាក់ៗ»។

ទន្ទឹមនឹងការលើកឡើងខាងលើ លោកក៏បានធ្វើការកត់សម្គាល់នូវដំណាក់កាលជាច្រើនដែលវិស័យអប់រំបានឆ្លងកាត់ក្នុងបរិបទកូវីដ១៩ ចាប់តាំងពីការបិទខ្ទប់ក្នុងអំឡុងនៃការរីករាលដាលដំបូង រហូតមកដល់ការសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ដែលបានអនុញ្ញាតឲ្យសិស្សអាចវិលត្រឡប់ទៅរៀនដោយផ្ទាល់នៅសាលារៀនវិញបាន។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បង្ហាញពីការយកចិត្តទុកដាក់នូវកង្វល់នានារបស់សាធារណជន ជុំវិញការវិវត្តនៃវិស័យអប់រំកម្ពុជា ហើយលោកបានសំណូមពរអោយប្រជាពលរដ្ឋគ្រប់ៗរូប បន្តការជឿជាក់លើរាជរដ្ឋាភិបាល លើក្រសួងអប់រំ យុវជន និងកីឡា លើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ហើយជាពិសេសលោកគ្រូអ្នកគ្រូ ដែលបាន និងកំពុងពុះពារលៈបង់ ដោយមិនគិតពីសុវត្ថិភាពសុខភាពខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យប្អូនៗសិស្សនុសិស្សមានឱកាសបានបន្តការសិក្សារៀនសូត្រ ក្រៀបយកចំណេះដឹង បង្កើនសមត្ថភាពឆ្ពោះទៅភាពជោគជ័យនាថ្ងៃអនាគត នាំកត្តិយសជូនគ្រួសារ និងប្រទេសជាតិ។

សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសហការី ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩» នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.