ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ប្រកាសតែងតាំងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ជំនួសលោក ង៉ែត សាវឿន ត្រូវចប់អាណត្តិ

ប្រកាសតែងតាំងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ជំនួសលោក ង៉ែត សាវឿន ត្រូវចប់អាណត្តិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក សេង សិរីបុត្រ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តកំពត ម៉ៅ ធនិន នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានចូលរួមជាអធិបតីប្រកាសផ្លាស់ប្ដូរ លោក អ៊ុង ថុនា នាយករងរដ្ឋបាលខេត្តកំពត ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ជំនួសលោក ង៉ែត សាវឿន ត្រូវចប់អាណត្តិ ឱ្យទៅបម្រើការងារនៅអង្គភាពដើមវិញ ជានាយករងរដ្ឋបាលខេត្តកំពតដដែល ដោយយោងតាមសេចក្តីប្រកាសស្តីពីការផ្លាស់ប្តូរ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ។

ការប្រកាសផ្លាស់ប្ដូរនេះ បានប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីជួរថ្នាក់ដឹកនាំមន្ត្រី នៃស្ថាប័នអង្គភាពគយនិងរដ្ឋាករ នគរបាលអន្តោប្រវេសន៍ច្រកទ្វារ អាជ្ញាធរ កងកម្លាំងពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោក សេង សិរីបុត្រ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលប្រធានទីស្នាក់ការចាស់ អនុវត្តបានយ៉ាងល្អប្រសើរនាពេលកន្លងមក។

ទន្ទឹមនេះ លោកក៏សូមស្នើ និងណែនាំដល់ប្រធានទីស្នាក់ការ ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តបេសកកម្មចូលរួមសហការ ជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រមដឹកនាំ ស្របតាមការបែងចែកតួនាទីភារកិច្ច ទទួលខុសត្រូវឱ្យបានល្អ បន្តកិច្ចសហការល្អជាមួយប្រទេសជិតខាង រួមសហការបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសនានា តាមបន្ទាត់ព្រំដែន។

លោក សេង សិរីបុត្រ ក៏សូមឱ្យមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៅស្រុកកំពង់ត្រាច មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សូមផ្តល់នូវកិច្ចគាំទ្រសហប្រតិបត្តិការ ដើម្បីរួមគ្នាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ព្រំដែនឱ្យមានសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍខិតខំប្រមែប្រមូលពន្ធគយ និងត្រូវពិនិត្យ យកចិត្តទុកដាក់ ចំពោះទំនិញខូចគុណភាពគ្រប់ប្រភេទ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.