ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ដងទង់ដែលមានកម្ពស់២១ម៉ែត្រ ស្ថិតក្នុងវត្តរតនសោភណ្ឌ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់  ប៉ៃ លិន ក្រុងប៉ៃ លិន

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ដងទង់ដែលមានកម្ពស់២១ម៉ែត្រ ស្ថិតក្នុងវត្តរតនសោភណ្ឌ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់  ប៉ៃ លិន ក្រុងប៉ៃ លិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ដងទង់ដែលមានកម្ពស់២១ម៉ែត្រ ស្ថិតក្នុងវត្តរតនសោភណ្ឌ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់  ប៉ៃ លិន ក្រុងប៉ៃ លិន ខេត្តប៉ៃ លិន នាព្រឹក ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ។

    ក្នុងកម្មវិធីនេះផងដែរក៏មានវត្តមាន នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន លោក លោកស្រី ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត ឧបាសិកា ដន ឧត្តម ឧបាសិកា ឆេង សុីម  លោកឧត្តមសេនីយ៍ឯក សៀន សេង លោកស្រី សៀង សុីពោធិ៍ និងក្រុមគ្រួសារព្រមទាំងមន្រ្តីរាជការ ពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ។

      ថ្លែងក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិធីថ្ងៃនេះអាចដំណើរទៅបានគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវការបង្រួបបង្រួមជាតិទាំង ស្រុង នាំមកវិញនូវរបបរាជានិយម  អាស្រ័យរដ្ឋធម្មនុញ្ញ មានស្ថិរភាព នយោបាយ តាមរយៈការអនុវត្តនយោបាយ ឈ្នះ=ឈ្នះ  និងនាំមកនូវ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ននេះ ដោយបានប្រែក្លាយតំបន់នេះទៅជាតំបន់ព្រំដែនសន្តិភាព និងជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយការទាក់ទាញ ។

     លោកស្រី ម៉ែន សំអន ក៏បានថ្លែងនូវការកោតសសើរដល់លោកស្រី បាន ស្រីមុំ អភិបាលខេត្តដែលបានដឹកនាំនិងកសាងនូវរាល់សមិទ្ធផលក្នុងខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។  ដោយឡែកសមិទ្ធផលដងទង់ថ្មី១គូថ្ងៃនែះគឺបានបង្ហាញអំពីការរីកចម្រើនផ្នែកពុទ្ធចក្រ ដែលបានកើតចេញពីសទ្ធាជ្រះថ្លារបស់  លោកឧត្តមសេនីយ៍ឯក សៀន សេង និងលោកស្រី សៀង ស៉ីពោធិ៍ ព្រមទាំងក្រុមគ្រួសារបានរួមគ្នាកសាងនូវដងទង់១គូកម្ពស់២១ម៉ែត្រ ចំណាយថវិកាអស់២៤.០០០ដុល្លារ សម្រាប់តម្កល់ទុកក្នុងវិស័យព្រះពុទ្ធសាសនា ។

   លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃ ត្រូវ៖ ១-បន្តការខិតខំតទៅទៀតក្នុងការ ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជាពិសេស ត្រូវអនុវត្តវិធានការ «៣ការពារ និង ៣កុំ» ជាចាំបាច់។ ២-ត្រូវចូលរួមអនុវត្តតាមសារាចរស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នូវមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ។ ៣-ថែរក្សា ការពារ នូវសមិទ្ធផលនេះឱ្យបានស្ថិតស្ថេរគង់វង្សទុកជាសម្បតិក្នុងព្រះពុទ្ធសាសនា ។ ៤-មន្រ្តីរាជការ និងព្រះសង្ឃត្រូវតែដើរតួក្នុងការផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំង និងបំផុសដល់កុមារនៅតាមមូលដ្ឋានទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានកំណត់សម្រាប់ដូសទី១ កុមារមានអាយុពី៣-៥ឆ្នាំ និងការបន្តចាក់ដូសទី៣សម្រាប់កុមារដែលមានអាយុចាប់ពី ៦-១២ឆ្នាំ ស្របតាមការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងចូលក្នុងសហគមន៍ របស់យើងបន្ដទៀត ៕

         

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.