ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

គណកម្មការឃុំស្ទឹងកាច់ ចុះពិនិត្យទីតាំងដីចំការ ដែលស្រ្តីវ័យក្មេងដាក់ពាក្យបណ្តឹងចោទអ៊ុំស្រីសាច់ថ្លៃថា លួចធ្វើប្លង់កម្មសិទ្ធិ ក្រោយឪពុកម្តាយរបស់ខ្លួនស្លាប់អស់

គណកម្មការឃុំស្ទឹងកាច់ ចុះពិនិត្យទីតាំងដីចំការ ដែលស្រ្តីវ័យក្មេងដាក់ពាក្យបណ្តឹងចោទអ៊ុំស្រីសាច់ថ្លៃថា លួចធ្វើប្លង់កម្មសិទ្ធិ ក្រោយឪពុកម្តាយរបស់ខ្លួនស្លាប់អស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គណកម្មការឃុំស្ទឹងកាច់ ចុះពិនិត្យទីតាំងដីចំការ ដែលស្រ្តីវ័យក្មេងដាក់ពាក្យបណ្តឹងចោទអ៊ុំស្រីសាច់ថ្លៃថា លួចធ្វើប្លង់កម្មសិទ្ធិ ក្រោយឪពុកម្តាយរបស់ខ្លួនស្លាប់អស់
ខេត្តប៉ៃ លិន ៖ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២នេះ គណកម្មការសម្របសម្រួលដីធ្លីឃុំស្ទឹងកាច់ បានចុះពិនិត្យទីតាំងដីចំការជាក់ស្តែង ដោយមានសាក្សីដឹងឮជាង២០នាក់គាំទ្រក្មេងស្រីកំព្រាឪពុកម្តាយ រស់នៅគ្មានសាច់ញាតិបងប្អូន ខណ:នាងប្តឹងចោទទៅលើស្រ្តីវ័យចំណាស់ម្នាក់ ជាអតីតប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន និងជាអ៊ុំសាច់ថ្លៃរបស់ខ្លួនថា បានហៅមន្រ្តីសុរិយោដី ទៅវាស់ដីជាង៣ហិកតា ជាកេរិ៍្តរបស់ខ្មោចឪពុកម្តាយខ្លួន ធ្វើប្លង់កម្មសិទ្ធិយកទាំងមានដាំដំណាំស្វាយកែវរមៀតពេញផ្ទៃចំការ លុះកើតទុក្ខមិនសុខចិត្តក៏ដាក់ពាក្យបណ្តឹងទៅអាជ្ញាធរឃុំស្ទឹងកាច់ ឱ្យជួយអន្តរាគមន៍តែម្តង។ ចំណែកសាក្សីអ្នករស់នៅជិតខាងភូមិផងរបងជាមួយពិតជាមានការហួសចិត្តយ៉ាងខ្លាំង មិនគួរណាអ៊ុំស្រីរបស់នាងហ៊ានធ្វើទាំងបំពាន ដែលដីនេះ ស្ថិតនៅក្នុងភូមិផ្សារព្រំ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ស្រ្តីវ័យក្មេងដែលដាក់ពាក្យបណ្តឹងទាមទារដីពីអ៊ុំស្រីសាច់ថ្លៃ មាន ឈ្មោះ អ៊ុំ វន្នី ហៅជា អាយុ២៥ឆ្នាំ មានប្តី ឈ្មោះ ឈាង ចន្ថា អាយុ២៧ឆ្នាំ មានកូន២នាក់ កូនទី១. ឈ្មោះ សូនី វណ្ណធី ភេទស្រី អាយុ៣ឆ្នាំ កូនទី២ ឈ្មោះ សូនី វណ្ណថាណា ភេទប្រុស អាយុ១០ខែ មានឪពុក ឈ្មោះ អ៊ុំ សារិទ្ធ អាយុ៥៧ឆ្នាំ(ស្លាប់) ម្តាយ ឈ្មោះ កែវ វណ្ណា អាយុ៥៩ឆ្នាំ(ស្លាប់) រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន។ ចំណែកស្រ្តី ដែលរងការចោទប្រកាន់ថាលួចធ្វើប្លង់ដីក្មេងស្រីធ្វើជាកម្មសិទ្ធិ មាន ឈ្មោះ អ៊ិត យុត អាយុជាង៦០ឆ្នាំ រស់នៅក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ស្រ្តីវ័យក្មេង ឈ្មោះ អ៊ុំ វន្នី បានរៀបរាប់ឱ្យដឹងថា ៖ អស់រយ:ពេលជាង២០ឆ្នាំហើយ ដែលឪពុកម្តាយខ្លួន បានលក់ដីធ្លីនៅឯខេត្តកំពង់ឆ្នាំង ចូលមកស្នាក់អាស្រ័យរស់នៅក្នុងទឹកដីខេត្តប៉ៃលិន ពោលគឺតាំងពីនាងនៅកុមារភាពអាយុប្រហែល៦ឆ្នាំម្លេះ ដោយនៅពេលនោះឪពុកម្តាយរបស់នាងបានខិតខំប្រឹ ងប្រែងកាប់ឆ្កាព្រៃចំការមីននៅក្បែរដីរបស់ស្រ្តីចំណាស់ ឈ្មោះ អ៊ិត យុត ដែលត្រូវជាបងថ្លៃរបស់គាត់។ ការកាប់ឆ្កាព្រៃពី១ថ្ងៃទៅ១ថ្ងៃ រហូតដល់បានជាង៣ហិកតា ទើបគ្រួសាររបស់នាងចាប់ផ្តើមដាំត្រប់ ម្ទេស ដាំអំពៅ ដំាពោត សណ្តែក និងដំឡូងមី ក៏មានដាំស្រូវកិនអង្ករហូបផងដែរ។ ស្រ្តីវ័យក្មេងរៀបរាប់បន្តទាំងហួសចិត្តថា ក្រោយពីឪពុកម្តាយស្លាប់បន្តបន្ទាប់អស់នៅឆ្នាំ២០១៦ ស្រាប់តែស្រ្តីវ័យចំណាស់ ឈ្មោះ អ៊ិត យុត បានអះអាងថា ដីខាងលើជាដីរបស់គាត់ ខណ:ដែលឪពុកម្តាយនាងតែងតែផ្តាំផ្ញើមុនពេលស្លាប់ ឱ្យខិតខំប្រឹងប្រែងថែទាំដំណាំស្វាយកែវរមៀត ដើម្បីបានផ្លែលក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ព្រោះតែជីវភាពខ្វះខាត ដីជាង៣ហិកតាខាងលើ មិនទាន់បានធ្វើប្លង់ត្រឹមត្រូវនោះទេ គឺរង់ចាំខាងមន្រ្តីសុរិយោដីចូលទៅវាស់វែងធ្វើប្លង់ជាប្រព័ន្ធ ព្រោះមិនអស់ថវិកាច្រើន។ តែដោយសារជីវភាពខ្វះខាត ក្រោយពីរៀបការរួច នាងក៏បានជួលដីចំការឱ្យគេ ហើយក៏ទុកចំការចោលមួយរយ: ធ្វើដំណើរទៅខេត្តព្រះវិហារ ដើម្បីធ្វើជាមេការត្រួតមើល គេបេះផ្លែស្វាយឱ្យថៅកែម្នាក់នៅទីនោះ ស្រាប់តែស្រ្តី ឈ្មោះ អ៊ិត យុត នាំកូនចៅ និងមន្រ្តីសុរិយោដីទៅវាស់វែងលួចធ្វើប្លង់កម្មសិទ្ធិអស់រលីងកាលពីឆ្នាំ២០១៩។
ប្រភពបញ្ជាក់ទៀតថា បើសិនជាដីខាងលើជារបស់ស្រ្តីវ័យចំណាស់ គឺគាត់មិនអាចឱ្យឪពុកម្តាយរបស់ខ្លួនដាំដើមស្វាយកែវរមៀត រហូតដល់ធំៗ មានអាយុជិត១០ឆ្នាំ។ ឪពុកម្តាយរបស់នាងក៏បានចាក់សង់គ្រឹះផ្ទះរឹងមាំនៅលើដីរបស់ខ្លួន លុះក្រោយពេលឪពុកម្តាយទទួលមរណភាព នាងក៏បានយកធាតុពួកគាត់ ទៅបញ្ចុះនៅលើដីរបស់ខ្លួនដែរ។ បើសិនជាដីខាងលើជារបស់ស្រ្តីចំណាស់ម្នាក់នោះ គឺគេ មិនព្រមនោះឡើយ។ ទោះបីជាយ៉ាងណា នាងបានដាក់ពាក្យបណ្តឹងទៅខាងឃុំស្ទឹងកាច់រួចរាល់អស់ ហើយ រង់ចាំមើលលទ្ធផល ព្រោះនាងមានសាក្សីជាច្រើនមិនមែនជាបងប្អូនសាច់ញាតិ បានអះអាងថា ដីខាងលើឪពុកម្តាយនាង ដែលបានតស៊ូកាប់ឆ្ការានព្រៃប្រថុយប្រថាននឹងគ្រាប់មីនប្រាកដមែន។
បើតាមការរៀបរាប់ពីសាក្សី ឈ្មោះ ង៉ែត វ៉ិត ភេទប្រុស អាយុ៥៦ឆ្នាំ ឈ្មោះ ងួន ម៉េត ភេទប្រុស អាយុ៤៨ឆ្នាំ ឈ្មោះ តុប រ៉ន ភេទប្រុស អាយុ៦៦ឆ្នាំ ឈ្មោះ ចាន់ធឿន អាយុ៥៣ឆ្នាំ ព្រមទាំងសាក្សីដទៃទៀតសរុបជាង២០នាក់ រស់នៅក្នុងភូមិខាងលើ បានរៀបរាប់ឱ្យដឹងថា ៖ ដីខាងលើនេះ គឺឪពុកម្តាយរបស់ក្មេងស្រីខាងលើជាអ្នកកាប់រានព្រៃដាំបន្លែជាមួយនឹងអ្នកភូមិចាប់តាំងពីឆ្នាំ២០០០មកម្លេះ។ ពួកគាត់បន្តទៀតថា បើសិនជាដីរបស់ស្រ្តី ឈ្មោះ អ៊ិត យុត មែន កាលពីពួកគាត់នៅរស់ គឺឪពុកម្តាយ របស់ក្មេងស្រី មិនមានសិទ្ធិជួលដើមស្វាយទាំងអស់ឱ្យឈ្មួញនោះឡើយ។ ម្យ៉ាងវិញទៀត ដីខាងលើនេះ គឺឪពុកម្តាយរបស់នាងជាអ្នកគ្រប់គ្រងជាយូរណាស់មកហើយ ពោលគឺកាលពីពួកគាត់នៅរស់គ្មានអ្នកណារករឿងនោះទេ មានសង់ផ្ទះនៅលើដី លុះពេលពួកគាត់ស្លាប់អស់ ស្របពេលដីឡើងថ្លៃ ក៏លួចធ្វើប្លង់យកធ្វើជាកម្មសិទ្ធិតែម្តង។

បើតាមការរៀបរាប់របស់លោកស្រី គង់ ស្រី មេភូមិអូររអិល បានរៀបរាប់អះអាងឱ្យដឹងថា ៖ ដីចំការទាំងប៉ុន្មានខាងលើ គឺជាដីកេរ្តិ៍របស់ខ្មោចឪពុកម្តាយក្មេងស្រីរងគ្រោះ ពិតប្រាកដមែន ដោយឪពុកម្តាយនាង ជាអ្នកកាប់ឆ្ការានយកដាំដំណាំ ចាប់តាំងពីព្រៃមានជ្រូក ខ្លា និងគ្រាប់មីនរាប់សិបនៅក្នុងដីនោះ។ លោកស្រីមេភូមិបន្តទៀតថា ទោះបីជាយ៉ាងណា ក៏គាត់ដឹងច្បាស់ពាក់ព័ន្ធនឹងដីនេះដែរ ហើយ ក៏អាចចូលរួមធ្វើសក្សីជូនក្មេងខាងលើបានគ្រប់ពេល។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកស្រី អ៊ិត យុត អតីតប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន បានបំភ្លឺនៅក្បែរកន្លែងដីចំការខាងលើឱ្យដឹងថា ៖ ដីចំការទាំងអស់នេះ គឺគាត់កាន់កាប់ និងបានកាប់ឆ្កាតាំងពីឆ្នាំ២០០០ ដោយប្អូនថ្លៃរបស់គាត់បានមកពីខេត្តកំពង់ឆ្នាំងសុំអាស្រ័យផល គឺសុំគាត់សង់ខ្ទមស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។ គាត់បន្តទៀតថា រហូតមកដល់ពេលនេះ ដីខាងលើ គាត់បានធ្វើប្លង់ហ៊ុំយកទាំងអស់ហើយ ព្រោះជាដីកម្មសិទ្ធិរបស់ខ្លួន គ្រាន់តែឱ្យពួកគេអាស្រ័យផលប៉ុណ្ណោះ៕ ដោយ ៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.