ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

​ខេត្តស្វាយរៀង ៖​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃនេះ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ០៤​នាក់ ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​ពាក់ព័ន្ធ​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង ១១ និង ០០​នាទី ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី នុត ន​ន្ទ មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់រោទិ៍ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ដោយមាន​ការសម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង តាមរយៈ​លេខ ទូរ​សព្ទ​០១២ ៤៥ ៤៨ ៧៧ នៅវេលា​ម៉ោង ១១ និង ៣០ នាទី ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២​បាន ចុះបង្ក្រាប​ករណី រក្សាទុក ឬ​ជួញដូរ​និង ប្រើប្រាស់​ដោយ ខុសច្បាប់​នូវ សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ត្រពាំង​កំពឹស ឃុំ​ខ្សែ​ត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤ នាក់​រួមមាន​៖

១.​ឈ្មោះ​ឆាយ ហុន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កំពឹស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍

២.​ឈ្មោះ​វ៉ែន វាសនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​អំ​ពឹ​ល ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

៣.​ឈ្មោះ​យស់ ប៊ុនលី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កំពឹស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

៤.​ឈ្មោះ​សៅ ចិន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​ភូមិ​ត្រពាំង​កំពឹស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

+​វត្ថុតាង​ចាប់យក​រួមមាន​៖
-​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២៣ កញ្ចប់​(​ធំ​ចំនួន ១៩ កញ្ចប់​,​តូច​ចំនួន ០៤ កញ្ចប់​)​ទម្ងន់​ថ្នាំ​សុទ្ធ​សរុប ១២០,៦២​ក្រាម​
-​ទូ​រស​ព្ធ​ដៃ​ចំនួន ០៦ គ្រឿង​
-​ម៉ូតូ​ចំនួន ០១ គ្រឿង​
-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០១ សន្លឹក​
-​កាបូបដៃ​ចំនួន ០១
-​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០១ គ្រឿង ។
-​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។
បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​ចាក់​ការ​និតិ​វិធី​ច្បាប់​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.