ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

បង្ក្រាបទីតាំងល្បែងអ៉ីនធើណែត ១កន្លែង ឃាត់ខ្លួនមនុស្ស៨នាក់ និងដកហូតវត្ថុតាងមួយចំនួន នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ

បង្ក្រាបទីតាំងល្បែងអ៉ីនធើណែត ១កន្លែង ឃាត់ខ្លួនមនុស្ស៨នាក់ និងដកហូតវត្ថុតាងមួយចំនួន នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានលបឆ្មក់ចុះបង្ក្រាបទីតាំងបើកល្បែងតាមប្រព័ន្ធអ៉ីនធើណែត១កន្លែង និងឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៨នាក់ (ស្រី៥នាក់) ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។

ការឆ្មក់បង្ក្រាបទីតាំងលេងល្បែងនេះ បានធ្វើឡើងក្រោយពីលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានដាក់ចេញផែនការសំខាន់ៗមួយចំនួន ដើម្បីជុំរុញដល់ថ្នាក់ដឹកនាំខណ្ឌ-សង្កាត់ រួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព ពិសេសយកចិត្តទុកដាក់លើការស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងនូវរាល់បទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ និងល្បែងអ៉ីនធឺណែតអនឡាញ ដើម្បីធានារក្សាសន្តិសុខ និងសវត្ថិភាពជូនប្រជាពលរដ្ឋ។

កិច្ចសហប្រតិបត្តិការដែលដឹកនាំ និងបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន ក្នុងការលបឆ្មក់ចុះបង្ក្រាបទីតាំងបើកលេងល្បែងតាមប្រព័ន្ធអ៉ីនធើណែតល្មើសច្បាប់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់រាល់បទល្មើសនានា សំដៅអនុវត្តឱ្យបាននូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះបានអនុវត្តឡើង ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងកិច្ចសហប្រតិបត្តិកាឆ្មក់ចុះបង្ក្រាបទីតាំងបើកល្បែងតាមប្រព័ន្ធអ៉ីនធើណែត១កន្លែងនេះដែរ ក្រៅពីឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៨នាក់ (ស្រី៥នាក់), កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត មានដូចជា៖ កុំព្យូទ័រ១៧គ្រឿង ម៉ូតូ៥គ្រឿង ម៉ាស៉ីនព្រីនធើ៣គ្រឿង ទូរទស្សន៍៣គ្រឿង ធុងចាប់រង្វាន់១ និងប្រាក់២១០,០០រៀល ដើម្បីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ បន្តនីតិវិធី។

សូមជម្រាបថា លោក ឯក ឃុនដឿន បានដាក់ចេញផែនការសំខាន់ៗមួយចំនួន ដើម្បីជុំរុញដល់ថ្នាក់ដឹកនាំខណ្ឌ-សង្កាត់រួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព ពិសេសយកចិត្តទុកដាក់លើការស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងនូវរាល់បទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ និងល្បែងអ៉ីនធឺណែតអនឡាញ ដើម្បីធានារក្សាសន្តិសុខ និងសវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកអភិបាលខណ្ឌ បានដាក់ចេញផែនការសំខាន់ៗ ដើម្បីជុំរុញដល់ថ្នាក់ដឹកនាំខណ្ឌ-សង្កាត់យ៉ាងដូច្នេះ នៅចំពោះមុខគណៈអភិបាល គណៈនាយក លោកអធិការ លោកមេបញ្ជាការរង យោធាភូមិភាគពិសេស ប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ លោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រង ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយ តាមប្រព័ន្ធអនឡាញ (Zoom) ស្ដីពីការប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង (ស្ថិតនៅសាលាខណ្ឌ+សាលារាជធានី) កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ឯក ឃុនដឿន បានដាក់ចេញផែនការសំខាន់ៗ និងជុំរុញដល់ថ្នាក់ដឹកនាំខណ្ឌ-សង្កាត់ និងជុំនាញពាក់ព័ន្ធអំពីខ្លឹមសារនៅក្នុងកិច្ចប្រជុំតាមរយៈហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខណ្ឌយ៉ាងដូច្នេះថា៖

*ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋាន ជាពិសេស (ល្បែងអនឡាញ)។
*រឹតបន្តឹងការអនុវត្ត ការផាកពិន័យចំពោះអ្នកមិនពាក់ម៉ាសនៅតាមទីសាធារណៈ។
*ពង្រឹង និងបន្តផ្សព្វផ្សាយអំប់រំអំពី វិធានការសុខាភិបាល «៣កុំ និង៣ការពារ» តាមបណ្តាអជីវកម្ម សំណង់ ផ្សារ ភោជនីយដ្ឋាន និងទីតាំងហានិភ័យទាំងអស់ក្នុងមូលដ្ឋាន។
*ពង្រឹងទំនាក់ទំនង និងលើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ ដោយអនុវត្តតាមវិធានសុខាភិបាល។
*រៀបចំយន្តការ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានចាក់វ៉ាក់ដូសទី១-២-៣ និងទី៤ ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅរដ្ឋបាលរាជធានីភ្នំពេញ ត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥ រសៀលជាកំហិត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.