ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

លោកស្រី ម៉ែន ចិន្តា និងស្វាមី តំណាងលោក ហ៊ុន ម៉ានី និង លោកស្រី យឹម ឆៃលីន ចែកអំណោយ ជូន ប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ខណ្ឌជ្រោយចង្វារ

លោកស្រី ម៉ែន ចិន្តា និងស្វាមី តំណាងលោក ហ៊ុន ម៉ានី និង លោកស្រី យឹម ឆៃលីន ចែកអំណោយ ជូន ប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ខណ្ឌជ្រោយចង្វារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកស្រី ម៉ែន ចិន្តា និងស្វាមី កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វេីជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី រៀបចំកម្មវិធីចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ មកពីភូមិទាំង៤ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្នុងនោះក៏មានការអញ្ជើញចូលរួមជាមួយ អាជ្ញាធរសង្កាត់ ភូមិ យុវជនសង្កាត់។

អំណោយរបស់លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន រួមមាន ៖ មីជាតិ ២០០កេស , ទឹកដោះគោខាប់ ៨០០កប៉ុង , ត្រីខ ២០០យួរ ,ថ្នាំដុសធ្មេញ២០០ ច្រាស់ដុសធ្មេញ២ សាប៊ូដុសខ្លួន ២០០ដុំ និងថវិកា ៤.០០០.០០០រៀល ។ លោកស្រី ម៉ែន ចិន្តា និង ស្វាមី ថវិកា ៣លានរៀល , លោកស្រី ស៊ូ សោភា ម្ចាស់ផ្សារធម្មជាតិ២៤ ឧបត្ថម្ភ ផ្លែក្រូច ២០០កេស, ម្ចាស់ហាងបាយឆាសៀងហៃ៖ បាយឆា ២០០ប្រអប់ និងពូម៉ៅជ្រូកកណ្តុរ ថវិកា ២លានរៀល ផងដែរ។

អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដោយ១គ្រួសារ ទទួលបាន មី១កេស ត្រីខ ១យួរ , ទឹកដោះគោខាប់៤កំប៉ុង , ថ្នាំដុសធ្មេញ១ប្រអប់ ច្រាសដុសធ្មេញ១ សាប៊ូ១ដុំ , ផ្លែក្រូច១កេស ,បាយឆា ១ប្រអប់ និងថវិកា ២ម៉ឺនរៀល ។ ដោយឡែក រដ្ឋបាលសង្កាត់ ទទួលបានថវិកា ចំនួន ៣លានរៀល, ប្រជាការពារ ចំនួន ១លានរៀល និងយុវជនសង្កាត់ ចំនួន ១លានរៀល ផងដែរ៕

 

ុ
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.