ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

គ.ជ.ប ប្រគល់កញ្ចប់វិញ្ញាសា និងអត្រាកំណែជូនគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់

គ.ជ.ប ប្រគល់កញ្ចប់វិញ្ញាសា និងអត្រាកំណែជូនគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ លោក នុត សុខុម អនុប្រធាន គ.ជ.ប នៅថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះប្រគល់កញ្ចប់វិញ្ញាសា និងអត្រាកំណែជូនគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ក្នុងពិធីនេះ លោកបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះមន្ត្រីដែលទើបប្រឡងជាប់មកបម្រើការងារនៅ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

លោក នុត សុខុម បានថ្លែងអំណរគុណដល់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដែលបានខិតខំយកទឹកដាក់ក្នុងការរៀបចំប្រឡងជ្រើសរើសសមាសភាពគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដោយបានអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់ នីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប។ លោកបានបន្តទៀតថា ក្នុងនាមឯកឧត្តមផ្ទាល់សូមថ្លែងអំណរគុណដោយសេចក្ដីគោរពដល់ក្រសួងស្ថាប័ន ដែលបានផ្ដល់ធនធានមនុស្សមកចូលរួមជាមួយ គ.ជ.ប ជាពិសេសក្រសួងអប់រំយុវជននិងកីឡា។

លោកបានបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នេះ មានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ អាស្រ័យហេតុនេះ សូម គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តមេត្តាយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់ នីតិវិធី ក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ គ.ជ.បជាពិសេសច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបង្ហាញនូវតម្លាភាព យុត្តិធម៌ ដែលអាចទទួលយកបាន ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស គណបក្សនយោបាយដើម្បីការបោះឆ្នោតទទួលបានជោគជ័យ និងផ្ដល់ទំនុកចិត្តដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសនោះដែ លោកសូមឱ្យផ្នែកសេវាកម្មច្បាប់ និងវិវាទកម្ម នៅថ្នាក់ខេត្ត និងឃុំ សង្កាត់ ពង្រឹងនូវតួនាទីនិងភារកិច្ចរបស់ខ្លួន ក៏ដូចជាស្វែងយល់ឲ្យបានស៊ីជម្រៅលើច្បាប់ បទបញ្ជានិងនីតិវិធី ក្នុងការសម្របសម្រួលនិងដោះស្រាយរាល់ពាក្យបណ្ដឹងនានា ព្រោះថាការដោះស្រាយពាក្យបណ្ដឹងសម្រាប់ការបោះឆ្នោតនេះ បញ្ចប់ត្រឹម គ.ជ.ប ។

លោកបានឱ្យដឹងផងដែរថា គ.ជ.ប និងផ្ទល់ម៉ាស៊ីនកុំព្យូទ័រថ្មីនាពេលឆាប់ៗខាងមុខនេះ ដើម្បីរៀបចំការបោះឆ្នោតនេះ ។ លោកបានសំណូមពរ ឲ្យសហការ ប្រជុំ ជជែកគ្នា ចំពោះមុខ ជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីឱ្យការបោះឆ្នោត អាចទទួលយកបានទាំងអស់គ្នាដើម្បីបញ្ជៀស នូវអំពើហិង្សា ដែលអាចកើតជាយថាហេតុ។

លោកបានជូនពរដល់មន្ត្រីទាំងអស់ ទទួលបានជោគជ័យ ជាពិសេសដំណើរនៃការជ្រើសរើសសមាសភាព គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតនិងពេលបោះឆ្នោត ក៏សូមឲ្យមានការអនុវត្ត វិធានការសុខាភិបាលខ្ពស់ ក្នុងពេលប្រឡង និងពេលបោះឆ្នោតខាងមុខ ដើម្បីការពារខ្លួនពីការរីករាលដាលពីជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.