ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

សម្តេចពិជ័យសេនា ទៀ បាញ់៖ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុងសាងសង់សម្រេចបាន ៤០% ហើយ

សម្តេចពិជ័យសេនា ទៀ បាញ់៖ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុងសាងសង់សម្រេចបាន ៤០% ហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ ការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង សម្រេចបានលទ្ធផល ៤០% តាមផែនការគ្រោងទុក រួមជាមួយរចនាសម្ព័ន្ធរណបមួយចំនួនទៀត ដូចជា ផ្លូវបេតុង ស្រះទឹក ជាដើម។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ ហើយក៏ជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះដែរនោះ បានបញ្ជាក់ថា ក្រោយពេលបញ្ចប់ការសាងសង់វិមានឈ្នះ-ឈ្នះនៅរាជធានីភ្នំពេញហើយនោះ រាជរដ្ឋាភិបាលកម្ពុជានឹងកសាងស្តូបវិមានឈ្នះ-ឈ្នះនៅទីតាំងអនុស្សាវរីយ៍ចំនួន៣ទៀត ដូចជា នៅខេត្តកំពង់ស្ពឺ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅខេត្តកោះកុង និងនៅស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ហើយនឹងត្រូវកសាងនៅតាមបណ្ដាខេត្តនានាជាបន្តបន្ទាប់ទៀត។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ពីមូលហេតុដែលនាំមានគម្រោងកសាងស្តូបវិមានឈ្នះ-ឈ្នះ ដោយសារនៅតាមតំបន់ទាំងនោះមានអនុស្សាវរីយ៍ជ្រាលជ្រៅ ដូចជានៅខេត្តកំពង់ស្ពឺ ជាកន្លែងអនុស្សាវរីយ៍អនុវត្តនយោបាយឈ្នះ-ឈ្នះលើកដំបូង ដោយសម្ដេចតេជោ ហ៊ុន សែន បានចូលទៅចរចាជាមួយមេដឹកនាំខ្មែរក្រហមនៅតំបន់ឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ, នៅស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ ជាទីដែលសម្ដេចតេជោ ហ៊ុន សែន បានបន្តអនុវត្តនយោបាយឈ្នះ-ឈ្នះ ក្នុងពេលចរចាជាមួយខ្មែរក្រហមនៅតំបន់ម៉ាឡៃ សំឡត ប៉ៃលិនជាដើម និងនៅស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ដែលជាតំបន់ចុងក្រោយបំផុតរបស់ខ្មែរក្រហម។

លោកបានបន្តថា សម្រាប់ខេត្តដទៃទៀតក៏ត្រូវសាងសង់ស្តូបវិមានឈ្នះ-ឈ្នះនេះដែរ ដែលការងារនឹងត្រូវធ្វើឡើង បន្ទាប់ពីស្ដូបនៅតំបន់ទាំង៣ខាងលើត្រូវបានបញ្ចប់រួចរាល់។ ចំពោះទម្រង់របស់ស្ដូបវិមានឈ្នះ-ឈ្នះ ដែលនឹងត្រូវកសាងនៅពេលបន្ទាប់នោះ ក៏ត្រូវយកតាមទម្រង់ដើមរបស់វិមានឈ្នះ-ឈ្នះនៅរាជធានីភ្នំពេញនេះដែរ។

គួរជម្រាបថា កាលពីចុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ គឺជាខួបអនុស្សាវរីយ៍លើកទី២៣ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជាតាមរយៈនយោបាយឈ្នះ-ឈ្នះ។ នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះ មានសម្តេចតេជោជាស្ថាបនិក និងអគ្គមគ្គុទ្ទេសក៍នេះហើយ ធ្វើឱ្យកម្ពុជាអាចបិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព ហើយផ្តល់ឱកាសមហាសាលសម្រាប់ការកសាងសង្គមកម្ពុជាឱ្យរីកចម្រើន វិបុលភាព និងកិត្យានុភាពជាតិដូចពេលបច្ចុប្បន្ននេះ។

សម្ដេចពិជ័យសេនាបានបន្តទៀតថា ចំពោះការស្ថាបនាវិមានឈ្នះ-ឈ្នះនៅរាជធានីភ្នំពេញ និងស្ដូបវិមានឈ្នះ-ឈ្នះនៅតាមខេត្តនានានោះ គឺមានគោលដៅសំខាន់ចំនួន៥ រួមមាន៖

ទី១៖ រំឭកអំពីសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការនាំឱ្យមានសន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្មនៃសង្គមកម្ពុជាតាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។

ទី២៖ គោរពនិងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិតរបស់មគ្គុទ្ទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិលដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា។

ទី៣៖ បង្កើតមជ្ឈមណ្ឌលមួយដែលផ្ដល់នូវការរៀនសូត្រដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ឱ្យបន្តការសិក្សា និងទទួលការយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្មក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍប្រទេសនាពេលអនាគត។

ទី៤៖ បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាប័ទ្មសិល្បៈ និម្មិតរូប និម្មិតសញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ពនផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់បានឈ្វេងយល់។

ទី៥៖ បង្កើតគោលដៅទេសចរណ៍ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជាគោដៅសម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា។

បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ពាក្យពេញរបស់វិមានឈ្នះ-ឈ្នះនេះ គឺ «វិមានអនុស្សាវរីយ៍នៃការបញ្ចប់សង្គ្រាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញដោយនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន»៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.