ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

សិក្ខាសាលានៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប

សិក្ខាសាលានៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សិក្ខាសាលានៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប

(ខេត្តកំពត-កែប)៖ នៅមន្ទីរសុខាភិបាលខេត្តកំពតព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើសិក្ខាសាលា នៃពិធីទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ក្រោមធិបតីភាពបើកតាមប្រព័ន្ធ(Zoom) ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ។
សិក្ខាសាលានេះ មានរយៈពេលពេញមួយថ្ងៃ មានការចូលរួមដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈគ្រូពេទ្យ មកពី ២៥រាជធានី ខេត្ត តំណាងក្រុមហ៊ុនឱសថ និងអ្នកពាក់ព័ន្ធចូលរួមដោយប្រយោលតាមប្រព័ន្ធអនឡាញក្នុងទូទាំងប្រទេសសរុបប្រមាណជាង ៨០០នាក់។ លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានឲ្យដឹង ពីគោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីជាការជួបជុំបង្ហាញនិងជំរុញការលើកកំពស់ពីវឌ្ឍនភាពវិជ្ជាជីវៈវេជ្ជសាស្រ្ត សំដៅ ធ្វើយ៉ាងណាពង្រឹងសមត្ថភាពគុណភាព បង្កើននូវគុណវុឌ្ឍ ក្រមសីលធម៌ នៃវិជ្ជាជីវៈគ្រូពេទ្យ ព្រមទាំងសុវត្ថិភាព នៃការប្រើប្រាស់ឱសថ ការអនុវត្តច្បាប់ ក៏ដូចជាការចូលរួមកាត់បន្ថយហានិភ័យ អត្រាគ្រោះថ្នាក់ផ្សេងៗ ក្នុងការផ្ដល់សេវាសុខាភិបាលសាធារណៈនិងឯកជន។

លោក វេជ្ជបណ្ឌិត តាន់ ឆេង អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត ក៏បានចាត់ទុក អង្កសិក្ខាសាលាដ៏មានសារៈសំខាន់ពេលនេះ គឺជាការរួមចំណែក កសាងសមត្ថភាព និងធនធានមនុស្ស ដើម្បីបង្កើនគុណភាពនៃការផ្ដល់សេវាសុខាភិបាល ទាំងវិស័យសាធារណៈ និងឯកជន ប្រកបដោយប្រសិទ្ធភាព សាកសិទ្ធភាព នឹងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់សេវា ក្នុងគោលដៅរួមចំណែក លើកស្ទួយវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ឈ្លៀសវៃ និង ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសនាពេលថ្មីៗនេះក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

តាមរយៈប្រព័ន្ធ online ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានមានប្រសាសន៍ បញ្ជាក់ថា ការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈគ្រូពេទ្យ គឺចាំបាច់ គ្រូពេទ្យទាំងអស់ត្រូវបំពេញករណីយកិច្ចវិជ្ជាជីវៈ មិនអាចខ្វះបាន ព្រោះថាគ្រូពេទ្យមិនមែនជាការរកស៊ីទេ ។ ផ្ដើមចេញទាំងនេះ គឺតម្រូវឲ្យគ្រូពេទ្យមានសមត្ថភាពជំនាញមាំទាំ ច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលទាមទារឲ្យមានលក្ខណៈសម្បត្តិចាំបាច់ ដើម្បីធានាថា ការថែទាំ ការព្យាបាលអ្នកជំងឺប្រកបដោយវិជ្ជាជីវៈទាំងគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាព។

ឯកឧត្តមបន្តថា បើទោះបីកន្លងមក ស្ថានភាព ការឆ្លងរាលដាលជំងឺកូវីដ១៩ ធ្វើឲ្យអាក់ខានការរៀបចំសិក្ខាសាលា មួយរយៈពេលធំ ប៉ុន្តែការចាប់ផ្ដើមរៀបចំ ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែបឡើងវិញ ក្រោមកិច្ចគាំទ្រពីគណៈគ្រូពេទ្យជាតិ និងមន្ទីរសុខាភិបាលខេត្តកំពតពេលនេះ គឺ ចង់ឱ្យអ្នកចូលរួម ដោយផ្ទាល់ និងប្រយោលទាំងអស់ តាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ទទួលបានផលពីអង្កសិក្ខាសាលានេះ ដើម្បីធ្វើយ៉ាងណាធានាទាំងគុណភាពនិងគុណប្រយោជន៍នៃសិក្ខាសាលា សំដៅពង្រឹងបន្ថែមរាល់ការចេះដឹង ឲ្យបានមាំទាំច្បាស់លាស់ថែមទៀត។ ដូច្នេះសមាជិកអង្គសិក្ខាសាលាទាំងអស់ ត្រូវចូលរួមការស្ដាប់ការសិក្សាស្រាវជ្រាវ ផ្លាស់ប្ដូរ និងចូលរួមកែលម្អ តាមរយៈបទបង្ហាញនិងកាទទួលយកបទពិសោធន៍ ដំណោះស្រាយល្អៗ ចេញពីអង្គរសិក្ខាសាលានេះ ដើម្បីយកទៅបំពេញតួនាទី ភារកិច្ច និងប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួនតាមបណ្ដាមូលដ្ឋានសុខាភិបាលសាធារណៈក៏ដូចជាសេវាឯកជន នៅលក្ខខណ្ឌបច្ចេកទេសនិងសុវត្ថិភាពបានកាន់តែល្អប្រសើរថែមទៀត៕

សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.