ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

លោក ហ៊ុន ម៉ានី ប្រៀបប្រយោគ «មើលព្រៃទាំងមូល» ជាការសិក្សារៀនសូត្រដកស្រង់បទពិសោធន៍ពីថ្នាក់ដឹកនាំ ដើម្បីពង្រឹងសមត្ថភាព

លោក ហ៊ុន ម៉ានី ប្រៀបប្រយោគ «មើលព្រៃទាំងមូល» ជាការសិក្សារៀនសូត្រដកស្រង់បទពិសោធន៍ពីថ្នាក់ដឹកនាំ ដើម្បីពង្រឹងសមត្ថភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ ក្នុងជំនួបជាមួយសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចែករំលែកជ្រុងមួយ នៃគុណវុឌ្ឍសម្រាប់ការដឹកនាំមួយតាមរយៈប្រយោគមួយឃ្លាគឺ «មើលព្រៃទាំងមូល»។

លោកប្រធានស.ស.យ.ក. បានបញ្ជាក់ថា «ប្រយោគមួយឃ្លានេះ ក្នុងនាមខ្ញុំផ្ទាល់ ក៏កំពុងស្ថិតក្នុងការសិក្សារៀនសូត្រជាប្រចាំដែរ ហើយរៀនសូត្រតាមរយៈការសង្កេតបទពិសោធន៍ និងពុទ្ធិរបស់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ដើម្បីច្នៃប្រឌិតបន្ថែមក្នុងសកម្មភាពការងារប្រចាំថ្ងៃ។

លោក ហ៊ុន ម៉ានី បានបន្ដទៀតថា ប្រយោគមួយឃ្លានេះជាទ្រឹស្តីមួយសម្រាប់ការដឹកនាំប្រទេសជាតិ ជាទ្រឹស្តីដែលត្រូវដោះស្រាយបញ្ហាជាក់លាក់ ក្នុងស្ថានភាពជាក់ស្តែង ស្របតាមវិចារវិជ្ជា ដែលមានហេតុ មានផលច្បាស់លាស់ដើម្បីដោះស្រាយរួម និងជាទ្រឹស្តីនៃការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

បន្ថែមពីនេះ លោកបានផ្សាភ្ជាប់ប្រយោគនេះ ដើម្បីឲ្យសមាជិក សមាជិកាក្នុងអង្គពិធីយកទៅពិចារណា រៀនសូត្របន្ថែមជាមួយបទពិសោធន៍ នៃស្ថានភាពសង្គមកម្ពុជាជាក់ស្តែង ជាពិសេសវិធីសាស្ត្រដឹកនាំក្នុងស្ថានភាពដែលប្រទេសជាតិ ស្ថិតក្នុងការលំបាកដូចជាការរីករាលដាលជំងឺកូវីដ១៩ ឬក្នុងពេលប្រទេសជាតិប្រឈមជាមួយការឈ្លានពាន ក្នុងតំបន់នៃខេត្តឧត្តរមានជ័យផ្ទាល់ និងរំលឹកដល់បទពិសោធន៍ នៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកន្លងមកផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.