ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

ឯកឧត្តម ងួន រតនៈបាន ពង្រឹងដល់មន្រ្តីនិងយុវជនគណបក្សមូលដ្ឋានឱ្យអនុវត្តនូវកម្មវិធីគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា.!

ឯកឧត្តម ងួន រតនៈបាន ពង្រឹងដល់មន្រ្តីនិងយុវជនគណបក្សមូលដ្ឋានឱ្យអនុវត្តនូវកម្មវិធីគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា.!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ងួន រតនៈបាន ពង្រឹងដល់មន្រ្តីនិងយុវជនគណបក្សមូលដ្ឋានឱ្យអនុវត្តនូវកម្មវិធីគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា.!

រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងសហការី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខយុវជន និងមន្ត្រីគណៈកម្មាធិការគណបក្សសង្កាត់ ស្ថិតនៅបរិវេណវត្តស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានជំរុញអោយក្រុមយុវជននិងមន្ត្រីរបស់គណបក្ស ធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ អំពីលទ្ធផលការងារដែលបានអនុវត្តរយះពេល ៥ឆ្នាំ កន្លងមកនេះ ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារសេដ្ឋកិច្ច សង្គមកិច្ច ហើយបានធ្វើការកត់សម្គាល់ប្រកបដោយមោទនៈភាព ចំពោះលទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំមកនេះ។ ចំណុចលេចធ្លោ គឺធានាសន្តិសុខ សុវត្ថិភាព ដោយអនុវត្តបានល្អ នូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព រក្សាបាននូវស្ថេរភាព ជីវភាពរស់នៅរបស់ប្រជាជនក្នុងដំណាក់កាលដែលជំងឺកូវី៨-១៩ កំពុងរាតត្បាត និងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ។ ប្រការនេះបានជះឥទ្ធិពលល្អដល់ប្រជាប្រិយភាពរបស់គណបក្ស ហើយបានពង្រឹង សុទិដ្ឋិនិយម របស់យើង ចំពោះការអភិវឌ្ឍក្នុងឆ្នាំ២០២២ និងបណ្តាឆ្នាំខាងមុខនេះ។

លើសពីនេះទៀតឯកឧត្តម ងួន រតនៈ ក៏បានបង្ហាញប្រតិទិនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជូនដល់ក្រុមការងារនិងសមាជិកសមាជិកាទាំងអស់នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងជំរុញដល់ក្រុមការងាររបស់សមាជិកគណបក្ស ខិតខំធ្វើអំពើល្អ ឲ្យបានគ្រប់ៗគ្នា ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើង ដើម្បីឈានទៅរកដណ្ដើមភាពជ័យជម្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ នាពេលខាងមុខនេះ។ ហើយចំពោះការងារកសាងពង្រឹងគណបក្ស ជាការងារមានអត្ថន័យកំណត់ សម្រាប់ជោគជ័យរបស់គណបក្ស យើងត្រូវខិតខំកសាងសមាជិកបក្ស ឱ្យបានគ្រប់ចំនួន តាមសន្ទស្សន៍កំណត់ ៦៨% ឡើងទៅ នៃប្រជាជន ដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ។

ទន្ទឹមនឹងនេះ ក៏ត្រូវពង្រឹងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស តាំងពីគណៈកម្មធិការសាខាបក្សភូមិ ដល់ក្រុមបក្ស ដើម្បីឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការដឹកនាំ ក្នុងនោះក៏ត្រូវ ពង្រឹងរបៀបរបបធ្វើការងារឱ្យបានទៀងទាត់ម៉ត់ចត់។FB_IMG_1645181319337FB_IMG_1645181321943FB_IMG_1645181328598

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.