ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត...

មកស្គាល់ជីវប្រវត្តិមន្ត្រីវ័យក្មេងទីពីរ ដែលបានឡើងតំណែងជារដ្ឋមន្ត្រី នៅប្រទេសកម្ពុជា

មកស្គាល់ជីវប្រវត្តិមន្ត្រីវ័យក្មេងទីពីរ ដែលបានឡើងតំណែងជារដ្ឋមន្ត្រី នៅប្រទេសកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មកស្គាល់ជីវប្រវត្តិមន្ត្រីវ័យក្មេងទីពីរ ដែលបានឡើងតំណែងជារដ្ឋមន្ត្រី នៅប្រទេសកម្ពុជា

លោក កើត រិទ្ធ បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​វ័យក្មេង​មួយរូប​ទៀត បន្ទាប់​ពី​លោក សាយ សំអាល់ ​រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ក្នុង​ពេល​ប្រកាស​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​នៅឆ្នាំ ២០២០ លោក​ទើប​តែ​មាន​​វ័យ ៤១ ឆ្នាំ ប៉ុណ្ណោះ។ មន្រ្តី​រូប​នេះមានស្នាដៃ​ជាច្រើន ​រួម​ទាំង​ចំណេះដឹង​ផ្នែក​ច្បាប់​យ៉ាង​ទូលំទូលាយ ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ពី​ប្រទេស​បារាំង​ទៀត​ផង។

ទីកន្លែង​កំណើត

លោក​កើត រិទ្ធ កើត​នៅថ្ងៃទី០២ ខែ​មករា ឆ្នាំ១៩៧៩ ដែល​មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ព្រៃទទឹង ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម។

ការ​អប់រំ​

-ក្នុងឆ្នាំ១៩៩៩ ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​មហាវិទ្យាល័យ​នីតិសាស្ត្រ និង​សេដ្ឋកិច្ច។

-ឆ្នាំ​១៩៩៩ ​ទទួល​បាន​អាហារូបករណ៍​សិក្សា​ផ្នែក​ច្បាប់​នៅ​ប្រទេស​បារាំង​។

-ឆ្នាំ ២០០០ ទទួល​បាន​បរិញ្ញាបត្រ​នីតិឯកជន​ពី​សាកល​វិទ្យាល័យ​លីយ៉ុង​២​ប្រទេស​បារាំង (និស្សិត​អាហាររូបករណ៍)។

-ឆ្នាំ ២០០១ ទទួល​បាន​សញ្ញាបត្រ Maîtrise ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ​លីយ៉ុង២ប្រទេសបារាំង (និស្សិត​អាហាររូបករណ៍)​។

-ឆ្នាំ ២០០២ ទទួល​បាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ និង​វិទ្យាសាស្ត្រ​នៃ​បទ​ឧក្រិដ្ឋ​នៅ​សាកលវិទ្យាល័យ​លីយ៉ុង៣ប្រទេសបារាំង (និស្សិត​អាហារូបករណ៍)។

វិល​ត្រឡប់​មក​មាតុប្រទេស​វិញ

បន្ទាប់​ពីវិល​ត្រឡប់​មក​ប្រទេសកម្ពុជាវិញ លោក​បាន​ធ្វើជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋកិច្ច ទាំង​ថ្នាក់​ភាសា​បារាំង និង​ភាសាខ្មែរ​ពី​ឆ្នាំ ២០០២ រហូត​ដល់​ឆ្នាំ ២០១៦ ដើម្បី​ចែករំលែក​ចំណេះដឹង​ដល់​និស្សិត​ខ្មែរ និង​មន្រ្តី​រាជការ។

ស្នាដៃ

លោក កើត រិទ្ធ ជា​ស្ថាបនិកក្នុងការ​បង្កើតនូវក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មួយរូប​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ផ្សេងទៀត​នៅ​ក្រសួងយុត្តិធម៌។ លោក កើត រិទ្ធ ក៏​ជា​បុគ្គល​ដែល​បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ទាក់ទង​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ទៅដល់​ចៅក្រម ព្រះរាជអាជ្ញា និង​មន្រ្តីអនុវត្ត​ច្បាប់​តាម​បណ្តា​ខេត្ត​ផងដែរ។

ក្រៅ​ពី​នេះ មាន​សមិទ្ធផល​មួយ​ចំនួន​ទៀត​ដែល លោក កើត រិទ្ធ​បាន​បន្សល់​ទុក​សម្រាប់​បញ្ញវន្ត​ជំនាន់​ក្រោយ។ លោក​បាន​ចូលរួម​ក្នុងការ​ធ្វើ​សៀវភៅ​ច្បាប់​ដែលមានដូចជា៖ សៀវភៅសេចក្តីផ្តើម​នៃ​ច្បាប់​កម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ២០០៣ និង២០០៥, សៀវភៅ​កំណត់​ពន្យល់​លើ​សេចក្តី​ព្រាង​ក្រម​ព្រហ្មទណ្ឌ​ទាក់ទង​លើ​វិភាគទាន​លើការសិក្សា​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា បោះពុម្ពឆ្នាំ២០០៥, អត្ថបទ​ស្តី​ពី​ធាតុផ្សំ​នៃ​បទល្មើសរំលោភ និង​ការវិវត្តរបស់វា​នៅក្នុងច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា បោះពុម្ព​ឆ្នាំ២០០៦ ក្នុង​ព្រឹត្តបត្រ​នៃសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និង​វិទ្យសាស្ត្រ​សេដ្ឋកិច្ច និង​សៀវភៅ នីតិកម្ពុជា​ បោះពុម្ព​ផ្សាយ​ក្នុងឆ្នាំ​២០១៦ ដើម្បី​ឲ្យ​និស្សិត ក៏​ដូចជា​អ្នកសិក្សាផ្នែកច្បាប់ រឹត​តែ​មាន​ឯកសារ​សម្រាប់​សិក្សា​ច្រើន​ផង​ដែរ។

បទពិសោធ៍​ការងារ

ក្រៅពី​ការសិក្សា និងស្នាដៃជាច្រើន លោក​កើត រិទ្ធ ក៏​មាន​បទពិសោធន៍​ការងារ​ជាច្រើន​ផងដែរ។ ក្នុង​នោះ​ចាប់តាំង​ពីឆ្នាំ ២០០២ រហូត​ដល់ឆ្នាំ ២០១៦ ជា​សាស្រ្តាចារ្យ​ផ្នែកច្បាប់នៅសាកលវិទ្យាល័យ​ភូមិន្ទ​និតីសាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (ទាំង​ថ្នាក់​ភាសាបារាំង និងភាសាខ្មែរ)។

-ឆ្នាំ២០០៣-២០០៥ មន្រ្តី​រាជការ​ស៊ីវិល​ក្រសួង​អប់រំយុវជន និងកីឡា

-ឆ្នាំ២០០៥-២០១២ មន្រ្តី​រាជការ​ស៊ីវិល​ក្រសួង​សេដ្ឋកិច្ច និងហរិញ្ញវត្ថុ

-ឆ្នាំ២០០៧-២០១៣ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌

-ឆ្នាំ២០០៨ សមាជិកគណៈ​កម្មការមូលបត្រកម្ពុជា

-ឆ្នាំ២០១២ សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច​ជាតិ

-ឆ្នាំ២០១៤ ជាសមាជិកគណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិ​ធម៌

-ឆ្នាំ២០១៣ ដល់ ២០១៨ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌

-ឆ្នាំ២០១៨ ដល់ ២០២០ ជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌

-នៅថ្ងៃទី ៣០ ខែមីនា ២០២០ ជារដ្ឋមន្រ្តីក្រសួង​យុត្តិធម៌

សូម​បញ្ជាក់​ថា លោក កើត រិទ្ធ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សម្រេច​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំនួស​លោក អង្គ វង្សវឌ្ឍនា ដែល​កាន់​នៅ​ក្រសួង​រយៈពេល​១៦ ឆ្នាំ។ លោក កើត រិទ្ធ ត្រូវ​បាន​រដ្ឋសភា​ផ្តល់​សេចក្តី​ទុកចិត្ត​នៅថ្ងៃទី៣០ ខែ​មីនា ឆ្នាំ២០២០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.