ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសអនុញ្ញាតចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ, ចៅទី២១របស់សម្តេចតេជោ ឆ្លងជំងឺកូវីដ១៩ (Sound Inside)

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសអនុញ្ញាតចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ, ចៅទី២១របស់សម្តេចតេជោ ឆ្លងជំងឺកូវីដ១៩ (Sound Inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសារពិសេសមួយជូនជនរួមជាតិ ដោយបញ្ជាក់ពីការសម្រេចចិត្តចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់៥ឆ្នាំ។

នៅក្នុងសារសំឡេងពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តនេះយ៉ាងដូច្នេះ «មូលហេតុនៃការសម្រេចចិត្តនេះ ដោយសារតែសង្កេតឃើញថា ចាប់ផ្តើមពីអូមីក្រុងបានរុករាននៅក្នុងប្រទេសរបស់យើង ចំនួនកុមារអាយុក្រោម ៥ឆ្នាំ មានប្រមាណជាង ២០ភាគរយ ដែលទទួលនូវជំងឺនេះ។ និយាយដោយត្រង់សូម្បីតែចៅទី២១ របស់ខ្ញុំព្រះករុណា ដែលទើបមានអាយុមិនទាន់ដល់ពីរខួប ក៏ទទួលការឆ្លងផងដែរ។ ដូច្នេះយើងចាំបាច់ត្រូវតែចាក់ឱ្យកុមារដែលមានអាយុពី៣ ទៅដល់ ៥ឆ្នាំ»។

សម្តេចតេជោ បានបន្ថែមថា «មានភាពចាំបាច់ក្នុងការការពារកុមាររបស់យើងកុំឱ្យឆ្លងនូវមេរោគបំប្លែងថ្មីអូមីក្រុង គឺកូវីដ១៩នេះឯង។ ដូច្នេះយើងអត់មានជម្រើសណាល្អជាងការចាក់វ៉ាក់សាំងដូសមូលដ្ឋានជាដូសទី១ និងដូសទី២ សម្រាប់កុមារអាយុក្រោម៥ឆ្នាំ គឺពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំនោះទេ»។

បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កុមារអាយុចាប់ពី៣ឆ្នាំ ដល់ ៥ឆ្នាំ មានចំនួនប៉ានស្មានប្រមាណជា ៧០ម៉ឺននាក់។ សម្តេចតេជោ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សូមនាំកូនចៅរបស់ខ្លួនទៅទទួលវ៉ាក់សាំងនៅតាមទីកន្លែងនានា ដែលបានរៀបចំការចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ក៏ដូចជាមន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ខិតខំសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងឱ្យកុមារអាយុពី៣ឆ្នាំ ដល់ ៥ឆ្នាំ ឱ្យបានឆាប់ និងធ្វើឱ្យមានសុវត្ថិភាពបំផុត។

តាមរយៈវិធានការនេះ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា កុមាររបស់កម្ពុជា នឹងចៀសផុតពីគ្រោះមហន្តរាយនៃបញ្ហាសុខភាព ដែលបានបង្កឡើងនៅក្នុងក្រុមកុមារប្រមាណពី ២០ភាគរយ ទៅ ២៥ភាគរយ រហូតដល់ការប្រើម៉ាស៊ីនជំនួយផ្លូវដង្ហើម។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «វ៉ាក់សាំងជាជម្រើសដ៏ល្អបំផុត ដើម្បីធានាថា ពួកគេគឺទទួលភាពសុាំ ហើយនឹងមិនមានការឆ្លងជំងឺ។ បើសិនជាមានការឆ្លង ក៏វាមិននាំទៅដល់ភាពធ្ងន់ធ្ងររហូតអន្តរាយដល់អាយុជីវិតផងដែរ»។

សម្តេចតេជោ បានបង្ហាញការជឿជាក់ថា ដោយមានបទពិសោធន៍រួចស្រេចទៅហើយនោះ គ្រប់ផ្នែក និងគ្រប់ថ្នាក់ ជាពិសេសប្រជាជន និងកុមារទទួលបានវ៉ាក់សាំងពេញលេញពីរដូសដំបូង ប្រកបដោយសុវត្ថិភាព៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/85006

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.