ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

រដ្ឋមន្ដ្រី សាយ សំអាល់៖ ភាពជោគជ័យរបស់សិស្សានុសិស្សខេត្តព្រះសីហនុ ជាទំនួលខុសត្រូវខ្ពស់សម្រាប់ខ្លួនឯង និងសង្គមជាតិ

រដ្ឋមន្ដ្រី សាយ សំអាល់៖ ភាពជោគជ័យរបស់សិស្សានុសិស្សខេត្តព្រះសីហនុ ជាទំនួលខុសត្រូវខ្ពស់សម្រាប់ខ្លួនឯង និងសង្គមជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ «ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្សទាំងអស់ជាក្ដីសង្ឃឹមថ្មីរបស់ខេត្តព្រះសីហនុ និងជាទំនួលខុសត្រូវដ៏ខ្ពស់សម្រាប់ខ្លួនឯង និងសង្គមជាតិផងដែរ»។ នេះជាការលើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងប្រគល់រង្វាន់ម៉ូតូដល់សិស្សនិទ្ទេស «A» នៅវិទ្យាល័យក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោក សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា លោកគ្រូអ្នកគ្រូក៏ជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមដុសខាត់កែច្នៃទំពាំងដែលជាអ្នកស្នងប្រទេសជាតិ និងខេត្តព្រះសីហនុ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកក៏បាននាំនូវការសួរសុខទុក្ខរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្ដីនាពេលអនាគត ដែលជានិច្ចកាលលោកតែងគិតគូរ និងខិតខំស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ ដើម្បីឱ្យមានភាពសាំុក្នុងសហគមន៍ ជាពិសេសសិស្សានុសិស្ស ដែលធ្វើឱ្យការប្រឡងរបស់ពួកគេប្រព្រឹត្តទៅដោយជោគជ័យ។

តាមរបាយការណ៍មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា២០២០-២០២១ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខេត្តព្រះសីហនុមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១,៣៥២នាក់ (ស្រី ៧១០នាក់) ក្នុងនោះមានអ្នកប្រឡងជាប់ចំនួន១,០២៣នាក់ ស្រី ៥៦២នាក់ ស្មើនឹង៧៥,៦៧ភាគរយក្នុងនោះ៖ និទ្ទេស A មានចំនួន២០នាក់ (ស្រី០៩នាក់)។ សិស្សនិទ្ទេស B មានចំនួន៦៧នាក់(ស្រី៤៣នាក់) និទ្ទេស C មានចំនួន១៧០នាក់ (ស្រី៩៩នាក់) និទ្ទេស D មានចំនួន៣៧២នាក់ (ស្រី២០៩នាក់) និងនិទ្ទេស E មានចំនួន៣៩៤នាក់ (ស្រី២០២នាក់)។

សម្រាប់សិស្សានុសិស្សជ័យលាភីនាពេលនេះ ទទួលបានការលើកទឹកចិត្តរួមមាន៖ និទ្ទេស A ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ០១គ្រឿង និងថវិកា៥០០ដុល្លារ, និទ្ទេស B ចំនួន៦៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០ដុល្លារ និងនិទ្ទេស C ចំនួន១៧០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០០ដុល្លារ។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស «A,B,C» នៅខេត្តព្រះសីហនុនាពេលនេះ ក៏មានការចូលរួមពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.