ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

នាយឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ តាមរយ:ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម ផ្តល់ជូនដល់ប្រធានបក្សក្រុង-ស្រុកទាំង១០

នាយឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ តាមរយ:ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម ផ្តល់ជូនដល់ប្រធានបក្សក្រុង-ស្រុកទាំង១០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកាគណបក្សប្រជាជននៃស្រុក-ក្រុងទាំង១០ និងបានផ្ដល់ប្រាក់ឧបត្ថម្ភ របស់លោក សៅ សុខា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រធានគណបក្សប្រជាជនស្រុក-ក្រុងទាំង១០ ដើម្បីយកទៅប្រើប្រាស់លើការងារ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។

ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានឲ្យដឹងថា ដើម្បីអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ឱ្យទទួលបានជោគជ័យលោក សៅ សុខា បានឧបត្ថម្ភថវិកាដល់គណៈកម្មាធិការគណបក្សក្រុងស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ដោយមួយក្រុង-ស្រុក ទទួលបានថវិកាចំនួន១ម៉ឺនដុល្លារ។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានជំរុញដល់ប្រធានគណបក្សប្រជាជនស្រុក-ក្រុងទាំង១០ សូមយកថវិកាទៅប្រើប្រាស់អោយចំគោលដៅ ហើយត្រូវណែនាំបន្តដល់សមាជិកសមាជិកា គ្រប់លំដាប់ថ្នាក់ ត្រូវប្រមូលផ្តុំកម្លាំង អនុវត្តនូវបណ្តាភារកិច្ចសំខាន់ៗ ជាច្រើនតាមសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.