ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

អធិការដ្ឋាន បញ្ជាការដ្ឋាន រដ្ឋបាលសង្កាត់ទាំង៧ និងផ្សារចំនួន៣ ទទួលបានជែលលាងដៃ១០០កេស ដើម្បីទប់ស្កាត់កូវីដ១៩ ពីអភិបាលខណ្ឌឫស្សីកែវ

អធិការដ្ឋាន បញ្ជាការដ្ឋាន រដ្ឋបាលសង្កាត់ទាំង៧ និងផ្សារចំនួន៣ ទទួលបានជែលលាងដៃ១០០កេស ដើម្បីទប់ស្កាត់កូវីដ១៩ ពីអភិបាលខណ្ឌឫស្សីកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឧបត្ថម្ភជែលលាងដៃ ចំនួន១០០កេស ដល់អធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ រដ្ឋបាលសង្កាត់ទាំង៧ ផ្សារច្រាំងចំរេះ ផ្សារគីឡូម៉ែតលេខ៦ និងផ្សារធំទួលសង្កែ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ នៃមេរោគបម្លែងថ្មី ប្រភេទ អូមីក្រុង។

លោក ឯក ឃុនដឿន នៅតែបន្តជុំរុញដល់អាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ-១៩ ទៅកាន់គ្រួសារ និងអ្នកដទៃ ចាំបាច់ទាមទារឱ្យមានការចូលរួមគ្នារក្សាអនាម័យ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ក្នុងការឈានទៅកាត់ផ្ដាច់ការចម្លងជំងឺរាលដាលជាលក្ខណៈទ្រង់ទ្រាយធំ ដែលសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា សម្រាប់ជែលលាងដៃចំនួន១០០កេស ដែលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ នាំយកមកឧបត្ថម្ភ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ នៃមេរោគបម្លែងថ្មី ប្រភេទ អូមីក្រុងនាពេលនេះ រួមមាន៖ អធិការដ្ឋាននគរបាលខណ្ឌ៥កេស, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៥កេស, រដ្ឋបាលសង្កាត់ស្វាយប៉ាក១០កេស, សង្កាត់ច្រាំងចំរេះទី១, ១០កេស, សង្កាត់ច្រាំងចំរេះទី២, ១០កេស, សង្កាត់គីឡូម៉ែត្រលេខ៦, ១០កេស, សង្កាត់ប្ញស្សីកែវ១០កេស, សង្កាត់ទួលសង្កែទី១, ១៥កេស, សង្កាត់ទួលសង្កែទី២ ចំនួន១០កេស, ផ្សារច្រាំងចំរេះ៥កេស, ផ្សារគីឡូម៉ែតលេខ៦, ៥កេស និងផ្សារធំទួលសង្កែ៥កេស៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.